2024-03-04 03:03
52

នៅព្រឹកថ្ងៃចន្ទទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មកពីតាមបណ្តាមន្ទីរអង្គភាពនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យា    ល័យស្វាយរៀងនិងក្រុមការងារពន្លត់អគ្គិភ័យស្ម័គ្រចិត្តទាំង០៧សង្កាត់សរុបចំនួន៣៣០នាក់ផងដែរ ។ 

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្តបានថ្លែងថាកិច្ចការសំខាន់ដែលយើងទាំងអស់ត្រូវធ្វើរួមមានទី១ត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំការដើម្បី              សាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ ទី២,ត្រូវចាត់តាំងឲ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេល         វេលា ទី៣ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធី បង្ការ និងពន្លត់អគ្គីភ័យ ជាពិសេស ត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់        អគ្គីភ័យ នៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារធំៗដូចជានៅក្រុងបាវិតជាដេីម ទី៤,ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គីភ័យទាំងអស់ ត្រូវមានប្រេង និងមានទឹកក្នុងស៊ីទែនឲ្យបានគ្រប់គ្រាន់ ទី៥,ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គីភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គីភ័យនៅនឹងកន្លែងឲ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញទី៦,គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ សហគ្រាស ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យបានទាន់ពេលវេលា ទី៧,នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឲ្យបានលឿនរហ័ស ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឲ្យអស់លទ្ធភាពទី៨,មន្ត្រីជំនាញពន្លត់អគ្គីភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើសូកប៉ាន់នៅពេលចេញប្រតិបត្តិការពន្លត់អគ្គីភ័យនោះឡើយ ទី៩,កម្លាំងជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឲ្យមានករណីអគ្គីភ័យកើតឡើង ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងទី១០,អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំឲ្យមានរៀបចំរក្សាផ្លូវ ដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យ អាចចេញចូលបាន ហើយករណីនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវគោរពច្បាប់ និងប្លង់ឲ្យបានត្រឹមត្រូវផងដែរ ។