2023-03-24 05:03
446

ភ្នំពេញ៖ រូបភាពជាច្រើនសម្លឹករួមទាំងខ្លីបវីដេអូ ស្តីពី សកម្មភាពបុរសម្នាក់ជាមន្ត្រីនគរបាលជាតិ មានឋានន្តរស័ក្តិអនុសេនីយ៍ទោ បានប្រើអំពើហិង្សាដ៏សាហាវ ឃោឃៅលើស្ត្រីរងគ្រោះអាចជាភរិយាគ្មានត្រាប្រណីខណៈនារីរូបនេះទើបតែសម្រាកកូនខ្ចីរយៈពេលប្រមាណ២ខែប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ នៅលើគណនី facebook ដែលមួយមានឈ្មោះថា «Nhoem Sokleng» ដែលជាស្ត្រីរងគ្រោះ បានសរសេរថា អនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រើអំពើហិង្សាគំរាមគំហែងបាញ់សម្លាប់ប្រើរពាក្យសម្តីដៀល ជេម្រាយ ប្រមាថ ដៀលពូជ ងែងហង  សូមច្បាប់ជួយរកអោយនាងខ្ញុំយុត្តិធម៍ផង

គណនីហ្វេសប៊ុកឈ្មោះ «Nhoem Sokleng» ជាស្ត្រីរងគ្រោះដោយសារប្តីជាមន្ត្រីនគរបាលប្រើអំពើហិង្សា  បានសរសេរបន្ថែមទៀតថា នាងខ្ញុំរងអំពើហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី២ខែរហូតកូនដល់បច្ចុប្បន្ន,  រងសំពាធ សតិអារម្មណ៍រហូតប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ

។ ស្ត្រីរងគ្រោះបានសរសេរទៀតថា អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទើបមកដល់ចំនុចនេះ គិតថាបងនឹងកែប្រែតែចុងក្រោយបងមិនស្គាល់កំហុស អូនលះបង់ទាំងជីវិតអូននិងកូនដើម្បីបង តើបងដែរស្រលាញ់អូនខ្លះទេ. ?

ពាក់ព័ន្ធសកម្មភាពដ៏សាហាវ ឃោរឃៅ អសីលធម៌ របស់បុរសជាប្តីដែលមានតួនាទីជាមន្ត្រីនគរបាលជាតិ ជាអ្នកអនុវត្តច្បាប់ ប៉ុន្តែបែរជាមានចរិកព្រៃផ្សៃ ធ្វើទារុណកម្ម ហិង្សាលើភរិយា ដែលទើបតែមានកូនខ្ចី បានធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង និងស្នើសុំអង្គភាពសាម៉ីរបស់ជនល្មើសដែលប្រព្រឹត្តទង្វើដ៏យង់ឃ្នងលើភរិយាយកទៅសួរនាំ និងមានវិធានការវិន័យកងកម្លាំង និងចាត់ការតាមផ្លូវច្បាប់កុំឱ្យក្លាយជាគំរូអាក្រក់សម្រាប់អ្នកផ្សេងៗទៀត។

សូមបញ្ជាក់ថា តាមរយៈមានវីដេអូ១ឃ្លីប បុរសជាប្តី ជាមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ បានកាន់កាំភ្លើង សំឡុតបាញ់សម្លាប់ប្រពន្ធ បង្ហាញពីភាពកាចសាហាវ ឃោរឃៅ ដែលច្បាប់ មិនត្រូវអត់អោនបាន ជាដាច់ខាត មន្ត្រីនគរបាលយុត្តិធម៌ ចាត់វិធានការក្នុងរឿងនេះ ដើម្បីផ្តល់ភាពយុត្តិធម៌បដល់ ភរិយាជាជនរងគ្រោះ។ តាមរូបភាពស្ត្រីជនរងគ្រោះទទួងរងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ  ជាមួយស្លាកស្នាម ហើមជាំមុខ មាត់ ជើង និងដងខ្លួនស្ទើគ្រប់កន្លែងផងដែរ។

បើតាមស្តាប់សម្លេងក្នុ្ងងខ្លីបវីដេអូប៉ុន្មាននាទីនេះ ការជជែកគ្នារវាងស្ត្រីជាប្រពន្ធ និងបុរសជាប្តី គឺបញ្ហាអាចផ្តើមចេញពីការមិនចុះសម្រុងនឹងគ្នាដោយភាគីប្តីសុំរួមដំណេក ប៉ុន្តែភាគីខាងស្ត្រីជាប្រពន្ធបដិសេដ្ឋព្រោះខ្លាប្តីមានបញ្ហាសុខភាពក៏បង្កជាហិង្សាប្រតាយប្រតប់ជាពិសេសបុរសជាប្តីអាងខ្លួនមានកម្លាំងខ្លាំងខ្លាក៏មិនគួរប្រព្រឹត្តលើភរិយាបែបនេះដែរ រហូតដកកាំភ្លើងមកកំរាមកំហែងទៀត ដែលទង្វើខុសច្បាប់មិនអាច់អត់ឱនបានទេ។

ពាក់ព័ន្ធករណីហិង្សាបុរសជាប្តី ជាមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅលើប្រពន្ធ ដ៏សហាវ ឃោរឃៅដូចក្នុងវីដេអូនេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ មិនសុំការបំភ្លឺបកស្រាយពីលោក ជា ប៊ុនថេង ជាមន្ត្រីនគរបាលពាក់ស័ក្តិពីរនៅក្រសួងមហាផ្ទៃបានទេ៕