2024-02-05 03:02
73

(កំពត)៖   នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះលោក វឹតសុភុភ័ក្គិ មេឃុំកូនសត្វ បានប្រាប់ឱ្យដឹងថាប្រជាកសិករស់នៅភូមិបុស្សញុិញ បានដំណាំដាំដុះបន្លែរួមផ្សំរបស់ប្រជាកសិករនៅក្នុង ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញអ្នកទេសចរណ៍ដែលបានទៅលេងលម្ហែកម្សាន្តមើលដំណាំរបស់កសិកមានដូចជា ម្រេច ទុរេន និងស្រូវរដូវប្រាំងប្រជាពលរដ្ឋ នៅក្នុងឃុំកូនសត្វភាគច្រើនប្រជាកសិកបានដាំបន្លែរួមផ្សំ ដែលបានជួយលើកស្ទួយជីវភាពគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ឱ្យកាន់តែមានភាពល្អប្រសើរ និងជួយឱ្យប្រជាពលរដ្ឋកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកូនចៅទៅរៀនសូត្របានខ្ពង់ខ្ពស់ទៀតផង។

បើតាមការលើកឡើងរបស់ ប្រជាពលរដ្ឋរស់នៅភូមិបុស្សញ៉ិញ ឃុំកូនសត្វ បានឱ្យដឹងថា ក្រៅពីនេះទៀតពួកគាត់បានធ្វើស្រែបង្កបង្កើនផលស្រូវ អ្នកភូមិភាគច្រើននិយមដាំដំណាំ ម្រេច ទុរេន ពិសេសដាំបន្លែរួមផ្សំផ្សេងៗនៅជុំវិញផ្ទះជាប្រចាំការដាំបន្លែនេះជារបរបន្តមកពីដូនតា ហើយទោះជារដូវខ្លះបន្លែគ្មានទីផ្សារ ធ្លាក់ថ្លៃខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែបន្តដាំដដែល។ 

បច្ចុប្បន្នភាគច្រើនស្ត្រីមេផ្ទះមើលថែកូនចៅជាអ្នកដាំបន្លែរួមផ្សំ ខណៈដែលប្តីចេញទៅធ្វើការនៅទីប្រជុំជន ក្រុង-ស្រុក ក្នុងខេត្តកំពត។

ការដាំបន្លែរួមផ្សំនៅជុំវិញផ្ទះនេះភាគច្រើន ធ្វើឱ្យអ្នកភូមិមានជីវភាពសមរម្យ មានលទ្ធភាពអាចបញ្ចូនកូនចៅឱ្យទៅរៀនសូត្របានដូចគេដូចឯងដែរ។
មិនតែប៉ុណ្ណោះក៏បានធ្វើឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើងផងដែរ តាមរយៈការលក់បន្លែផ្លែឈើឱ្យអ្នកទេសចដែលទៅកម្សាន្តនៅតំបន់នោះ។

លោក វិត សុភ័ក្តិ មេឃុំកូនសត្វ បានឱ្យដឹងទៀតថា នៅក្នុងភូមិសាស្ត្រឃុំកូនសត្វ មានសក្តានុពល និងអំណោយផលលើវិស័យកសិកម្មរបសប្រជាកសិករបានដាំបន្លែរួមផ្សំនេះជាមុខរបរបន្តមកពីដូនតាហើយទិសជារដូវខ្លះបន្លែគ្មានទីផ្សារហើយធ្លាក់ថ្លៃខ្លាំងក៏មានប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ពួកគាត់នៅតែបន្តដាំបន្លែរួមផ្សំដដែល។
ឃុំនេះមានប្រភពទឹកដ៏ធំមួយសម្រាប់បម្រើដល់វិស័យទឹកស្អាតផង និងសម្រាប់ស្រោចស្រពដំណាំផង នោះគឺជាទំបន់ប្រឡាក់ក្រឡា។

ទំនប់នេះក៏ជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញបំផុតក្នុងខេត្តកំពតផងដែរ។
ដោយសារមានប្រព័ន្ធស្រោចស្រពមួយនេះ បានធ្វើឱ្យអ្នកភូមិកូនសត្វប្រែក្លាយដីទីផ្ទះរបស់ខ្លួន ទៅជាសួនដំណាំ និងបន្លែរួមផ្សំជាច្រើនប្រភេទ ដើម្បីមានប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបសប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំកូនសត្វស្រុកទឹកឈូខេត្តកំពត។

តាមការប៉ាន់ស្មានចាប់ពីដើមឆ្នាំ២០២៤ ផ្ទៃដីដាំបន្លែរួមផ្សំក្នុងឃុំសរុបប្រមាណជាង ៣០ហិកតា ខណៈដែលផ្ទៃដីកសិកម្មសរុបជាង ៣ ពាន់ហិកតា។
យោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋឃុំកូនសត្វថា ពួកគាត់មិនបោះបង់របរដាំដំណាំ និងបន្លែរួមផ្សំទាំងនោះឡើយ។

ទន្ទឹមនេះពួកគាត់បានធ្វើការស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ជួយលើកទឹកចិត្ត និងលើកកម្ពស់បន្ថែមទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារកសិកម្មឱ្យបានល្អប្រសើរជាងនេះ។(សឹង រ៉ាត់)