2023-09-25 10:09
182

កំពង់ស្ពឺ៖ រថយន្តប្រភេទសណ្តោងរ៉ឺម៉ក ០១គ្រឿង បានធ្លាក់ផ្លូវបុកជញ្ជាំងភ្នំបត់ក នៅជ្រោះលោកយាយម៉ៅពេជ្រនិល ដោយសារអ្នកបើកបរព្រហើន ខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍តែម្តង។

ករណីរថយន្តសណ្តោងរឺម៉ករអិលធ្លាក់ជ្រោះលោកយាយម៉ៅពេជ្រនិលនេះ កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ (១០៤-១០៥) ត្រង់ចំណុច ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលបានោយដឹងថា មានរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-6091 សណ្ដោងស៊ឺមីរ៉ុម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-2907 បើកបរដោយឈ្មោះ គង់ សៅសារិន ភេទប្រុស អាយុ ៥៣ឆ្នាំ អ្នករួមដំណើរឈ្មោះ គង់ សៅរ៉ូ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិទឹកលិច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ 

មុនពេលកើតហេតុ រថយន្ដខាងលើបើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើរថយន្ដជួបបញ្ហាបច្ចេកទេស ខណៈមេឃមានធ្លៀងរលឹមស្រឹចក៏រេចង្កូតដោយភ័យខ្លាចធ្លាក់ចូលជ្រោះតៃកុងរថយន្តបានបួងចង្កូតមកខាងឆ្វេងដៃធ្លាក់ស្នាមភ្លោះបុកជញ្ជាំងបណ្តាលឲ្យគ្រោះថ្នាក់មនុស្សនឹងខូចខាតរថយន្ដតែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណាម្នាក់ឡើងត្រឹមរងរបួសអ្នករួមដំណើរ។ 

ករណីនេះសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះអន្ដរាគមន៍ និងស្ទួចយករថយន្ដមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីពិនិត្យដោះស្រាយតាមវិធានការជំនាញ អនុវត្ដផ្លូវច្បាប់ចំពោះកិច្ចការ ឆ្វេសប្រហែស និងបច្ចេកទេសយានយន្ដ តាមច្បាប់ចរាចរណ៍ ។ 

មន្ត្រីនគរបាលជំនាគផ្នែកចរាចរណ៍ បានសំណូមពរ សូមបងប្អូនម្ចាស់អាជីវកម្មមេត្ដាពិនិត្យ និងរឹតបន្ដឹងលើការងារបច្ចេកទេសយានយន្ដ និងនាំគ្នាចូលរួមគោរពចរាចរណ៍ឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍តាមគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ៕