2024-03-28 04:03
35

គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ទិន ឌិនថាច់ ប្រធាន យោបាយ យោធភូមិភាគ៥បានអញ្ជើញជួបសម្តែងការគួរ សម និងជូនពរឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នេះ។ជំនួបនេះធ្វើឡើងនៅសាលប្រជុំVIPសាលាខេត្តរតនគិរី ព្រឹក ថ្ងៃទី២៨ខែមីនាឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ មេបញ្ជាការយោធភូមិភាគ៥ នៃកងទ័ព ប្រជាជនវៀតណាម បានសម្តែងនូវមានសេចក្តីសោមនស្សរីករាយ និង សូមសម្តែងអំណរសាទរយ៉ាងកក់ក្តៅ ជូនចំពោះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង ប្រជាជនខេត្តខេត្តរតនគិរី សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឱ្យឆ្ពោះ ទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូររុងរឿងតរៀងទៅ។

ការឆ្លើយតបឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរគុណយោធ ភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម ដែលបានឆ្លៀតពេលដ៏មាន តម្លៃអញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ។

ឯកឧត្តមភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកងទ័ពប្រទេសទាំងពីរ ដែលបានធ្វើសហប្រតិបត្តិការ ល្អជាពិសេសបានបន្តពង្រឹងពង្រីកបន្ថែមទៀតនាពេលអនាគត ដើម្បី ជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុល សុខនៃប្រទេសយើងទាំងពីរ៕