2023-06-28 05:06
254

ខេត្តស្វាយរៀង៖     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០៩នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២៣ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបណ្ដាលអោយបុរសដែលជាបុគ្គលិកកាស៊ីណូម្នាក់ស្លាប់ដោយសារជិះម៉ូតូបុកជាមួយរថយន្ត ឈប់ចតនៅលើថ្នល់ពុំដាក់ភ្លើង ឬផ្លាកសញ្ញាអោយបានត្រឹមត្រូវ នៅក្រុងបាវិត។

    យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ សុីវិន្ថា ស៊ីវិនជា  អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាសុីណូ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A-8144

   ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេព្រោះក្រោយកើតហេតុបានបើករថយន្តគេចខ្លួនយកទៅលាក់ទុកនៅខាងលិចតំបន់សេដ្ឋកិច្ចពិសេស តាយ សេង លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

    តាមសមត្ថកិច្ចបញ្ជាក់ទៀតថា មុនកើតហេតុមានបុរសម្នាក់បានបើកម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A-8144ដោយធ្វើដំណើរពីកើតទៅលិច លើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែទៅបុករថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 3F-5441 ដែលឈប់ចតនៅលើថ្នល់ពុំដាក់ភ្លើងឬផ្លាកសញ្ញាអោយបានត្រឹមត្រូវ យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

   ក្រោយកើតហេតុបុរសរងគ្រោះត្រូវបានដឹកមកដាក់លើឡំប្រឺតាដឹកទៅមន្ទីរពេទ្យសោភណ្ឌអូរវ៉ាង ប៉ុន្តែដោយសាររបួសធ្ងន់ពេកក៏ស្លាប់បាត់ទៅ។

   សាកសពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕