2024-02-12 03:02
71

(កែប) ៖    ចាប់ពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៧៣,១៤៥នាក់។

កើនឡើង ៨.៣៦% បើធ្រៀបធៀបនិងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មាចំនួនតែ ៦៧,០៣០នាក់។
នេះបើយោងតាមការបញ្ជាក់ពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបន្តឱ្យដឹងថា ភ្ញៀវទេសចរភាគច្រើន ទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ឆ្នេរសមុទ្រអង្កោល ដែលជារមណីយដ្ឋានថ្មី ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនមកកំសាន្តលេង ក្រៅពីនេះ ភ្ញៀវទេសចរក៏បានមកកំសាន្តលេង ឆ្នេរសមុទ្រក្រុងកែប និងតំបន់រមណីយដ្ឋាននានាទៀត ក្នុងខេត្តកែបផងដែរ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍រូបនេះបានបញ្ជាក់ថាទេសចរជាតិដែលមកលេងកម្សាន្តនៅខេត្តកែប ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៧២,៤៩៤នាក់ កើនឡើង ៩.៥១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួនតែ ៦៦,១៩៤នាក់។

ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦៥១នាក់ ថយចុះ ២២.១២% ធៀបនិងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួន ៨៣៦នាក់។(សឹង រ៉ាត់)