2024-02-23 05:02
61

  ភ្នំពេញៈ សូមប្រុងប្រយ័ត្ន ពូៗ បងៗ អ្នករត់កង់បី ខណៈមានជនសង្ស័យ៣នាក់បានហៅម៉ូតូកង់បីមួយគ្រឿងជិះលុះពេលទៅដល់កន្លែងស្ងាត់ ក៏ឆក់ទូរស័ព្ទពីម្ចាស់កង់បីរួចនាំគ្នារត់គេចចូលព្រៃបាត់ ហេតុករណ៍នេះបានកើត  ឡើងកាលពីវេលាម៉ោង ៣ ឈានចូលថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចម្តុំទីតាំងចាក់សំរាមស្ទឹងមានជ័យចាស់ សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្ណពេញ ។

  បើតាមសម្តីជនរងគ្រោះឈ្មោះគង់ រាភី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបររត់កង់បីស្នាក់ នៅបន្ទប់ជួលម្តុំរោងចក្រ ស្រាបៀរកម្ពុជា ខណ្ឌដង្កោ បានប្រាប់ថាមុនពេលកើតហេតុមានជនសង្ស័យ៣នាក់ បានហៅកង់បីគាត់តាម អេប ជិះចេញពីម្តុំផ្លូវ៥០ម៉ែត្រក្នុងខណ្ឌ ដង្កោ ហេីយបានប្រាប់អោយទៅម្តុំទីលានចាក់សំរាមស្ទឹងមានជ័យចាស់។ លុះពេលជិះមកដល់កន្លែងស្ងាត់មុខសិប្បកម្ម បោចមាន់មួយកន្លែង ជនសង្ស័យប្រាប់អោយឈប់ ពេលនោះគាត់ក៏បានគិតលុយអស់ចំនួន១០៩០០រៀល ។ បន្ទាប់មកជនសង្ស័យក៏បានសុំខ្ចីទូរស័ព្ទរបស់គាត់ ម៉ាកVIVO ខលហៅមិត្តភ័ក្តិពួកគេយកលុយមកឲ្យឃើញឪកាសល្អជនសង្ស័យក៏បានឆក់យកទូរសព្ទ័ពីដៃគាត់រួចនាំគ្នារត់គេចចូលព្រៃបាត់អស់តែម្តង ។ 

  បន្ទាប់ពីកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះទៅ សាកសួរនិងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពន់ទី១  ដេីម្បីឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។