2023-04-08 01:04
367

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សូមផ្តាំទៅអាចារ្យៗជាពិសេសអាចារ្យការ មុខនឹងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ត្រូវសួរជាមួយម្ចាស់ដើមការថា «ត្រូវឱ្យកូនកម្លោះនៅខាងស្តាំដៃ ឬខាងឆ្វេងដៃមុន​ផ្ទឹម ឬក្រោយពេលផ្ទឹម» ដូច្នេះត្រូវរៀបចំដូចម្តេចដើម្បីកុំឱ្យទាស់គ្នារវាងម្ចាស់ដើមការ និងអាចារ្យបើអាចារ្យរឹងរុះពេកអត់ត្រូវជាមួយម្ចាស់ដើមការទេ។ អញ្ចឹងត្រូវគោរពម្ចាស់ដើមការទៅតាមទម្លាប់របស់គាត់ ប៉ុន្តែក្នុងករណីម្ចាស់ដើមការថា ស្រាចលើអាចារ្យអាហ្នឹង អាចារ្យចាត់ចែងទៅ បើមិនអញ្ចឹងទេលោកអាចារ្យជាមួយម្ចាស់ដើមការអត់ត្រូវគ្នាទេ។ បើសិនជាម្ចាស់ដើមការ និងអាចារ្យអត់ត្រូវគ្នាមួយរោងដឹងថាខួចសូមផ្តាំឱ្យហើយអាចារ្យ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅអាចារ្យបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំមិនព្យាយាមកាត់សេចក្តីត្រូវឬខុសទេ ទាំងអ្នកអនុវត្តន៍តាមទម្លាប់ និងអ្នកអនុវត្តន៍តាមក្បួនចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលរួមមានអាចារ្យចេញពីក្រសួងធម្មការ និងសាសនា គឺដាក់កូនក្រមុំនៅខាងស្តាំដៃហើយដាក់កូនកម្លោះខាងស្តាំតែពេលផ្ទឹមទេ។ បន្ទាប់ពីផ្ទឹមរួចក្លាយជាប្តីត្រូវនៅខាងស្តាំដៃ»។ សម្តេចតេជោ បន្ថែមថា «អាពាហ៍ពិពាហ៍ដើម្បីចៀសវាងអាចារ្យ និងម្ចាស់ដើមការយើងកុំយកក្បួនមួយទៅបង្ខំម្ចាស់ដើមការទទួលយកទេ ត្រូវសួរតើត្រូវធ្វើយ៉ាងម៉េចបើក្បួនចេញមកពីរអញ្ចឹងមួយឱ្យកូនកម្លោះនៅខាងស្តាំដៃមុនពេលផ្ទឹម។ ម្ស៉ាងមួយទៀត កូនកម្លោះនៅស្តាំដៃក្រោយពេលផ្ទឹមបើម្ចាស់ដើមការរើសយកមួយណាធ្វើតាមហ្នឹងទៅកុំរឹងទទឺង»៕