2023-12-29 03:12
203

កំពត៖ ស្ត្រីខ្មែរ-ឥស្លាមម្នាក់ផិតប្តីបានណាត់ប្រុសសាហាយ  កំពុង «បឿក» ជាមួយគ្រូមន្តអាគមអូមអាម ស្រោចទឹក ស្តោះផ្លុំ ត្រូវប្តីតាមទាន់ប្តឹងសមត្ថកិច្ចនគរបាលអន្តរាគមន៍ ចាប់ខ្លួនទាំង ០២នាក់ ដើម្បីអនុវត្តតាមផ្លូវច្បាប់។
    តាមប្រភពព័ត៌មាន បានឲ្យដឹងថា ករណីស្ត្រីផិតប្តីលួចសហាយស្មន់ជាមួយគ្រូមន្តអាគមនេះ បានកើតឡើងតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ប្រព្រឹត្តជាមួយបុរសម្នាក់ ដែលជាគ្រូស្រោចទឹកស្តោះផ្លុំ ហើយប្តីតាមទាន់ជាក់ស្តែងកំពុង «បឿក» ជាមួយប្រុសសាហាយស្មន់ផ្ទាល់ភ្នែក នៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងកំពត ខេត្តកំពត។
    ករណីផិតក្បត់ខាងលើ ស្ត្រីមានឈ្មោះ ក.ច.ន  អាយុ ៣៥ឆ្នាំ  រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានដួលសន្លប់ក្នុងផ្ទះសំណាក់ព្រោះរន្ធត់ពេកមិននឹកស្មានប្តីតាមទាន់។
    គ្រូមន្តអាគមអូមសាហាយជាមួយប្រពន្ធគេមាបឈ្មោះ ង.ក.ល អាយុ ៤១ឆ្នាំ ទីលំនៅ ខេត្តកោះកុង មុខរបរ គ្រូទាយ។
    បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ចបានកសាកសួរ និងកសាងសំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕