2023-10-06 01:10
163

ខេត្តកំពង់ស្ពឺ៖ ទំនាស់ពាក្យសម្តីក្លាយជាហឹង្សាបុរសវ័យចំណាស់ម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីរងគ្រោះបណ្តាលឱ្យស្លាប់នៅនិងកន្លែងកើតហេតុ។
ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៥  ខែតុលាឆ្នាំ២០២៣នៅចំណុចភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក សម សាក់ ស្នងការរងផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាជនរងដែលបានស្លាប់ភ្លាមៗនោះមានឈ្មោះ ស  សុខេន ហៅស្រីឡឹងភេទស្រីអាយុ ៣២ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុវេលាប្រហែលម៉ោង៧៖០០នាទីព្រឹក តាមការរៀបរាប់របស់ឈ្មោះ មឿន វិសាល ភេទប្រុសអាយុ ១៣ឆ្នាំរស់នៅក្បែរគ្នាបានឃើញហេតុការណ៍ថាជនរងគ្រោះខាងលើបានឈ្លោះប្រកែកគ្នាជាមួយ ឈ្មោះ ហ៊ូ ហយ ភេទប្រុសអាយុ ៦០ឆ្នាំហើយជនរងគ្រោះក៏បានយកកាំបិតផ្គាក់កាប់របងស័ង្កសីរបស់ជនបង្កខូចខាតបន្តិចបន្តួច។
ពេលនោះជនដៃដល់បានដើរចេញទៅក្រៅផ្ទះហើយក៏ដើរត្រឡប់មកវិញបានកាន់កាំបិតផ្គាក់ដើរមករួចក៏បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្ដងទៅ។
ពេលនោះឈ្មោះ មឿន វិសាល ក៏បានស្រែកហៅឲ្យអ្នកជិតខាងជួយតែមិនមានអ្នកណាហ៊ានចូលជួយនោះទេ។

លោកបានបន្តទៀតថាក្រោយជនដៃដល់ធ្វើសកម្មភាពរួចបានគេចខ្លួន តែត្រូវបានកម្លាំងប៉ុស្តី ក្រុងនឹងខេត្តស្ទាក់ចាប់បានភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេតកត្តកំពង់ស្ពឺ សាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕