2023-05-31 09:05
336


បាត់ដំបង:     ឯកឧត្តម ម៉េង សុភ័ណ្ឌ ទីប្រឹក្សាកសម្តេច ក្រឡាហោម ស ខេង  និងជាប្រធានក្រុមការងារ ចុះមូលដ្ឋាន ភូមិបឹងអាក្ស  និងជាអនុប្រធានចុះមូលដ្ឋានឃុំ អំពិលប្រាំដើម ដែលដឹកនាំដោយផ្ទាល់ ពីឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ 
ក្រោយទទូលទំនុបចិត្តពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមម៉េង សុភ័ណ្ឌ បានបន្តចែករំលែកវប្បធម៍នៃសេចក្តីស្រឡាញ់ពិតៗរបស់គណបក្សប្រជាជនកម្ពុជា ដល់លោកយាយ លោកតា អ៊ុំ ពូមីងបងប្អូនគ្រប់ៗគ្នា ជាក់ស្តែងឯកឧត្តម ចូលរួមរំលែកទុក្ខគ្រូសារសពចំនួនពីរគ្រូសារ គឺលោក ងួន តឿ  ក្នុងភូមិបឹងពពូល និង លោកតា អ៊ឹង នៅ អាយុ ៧២ឆ្នាំ ក្នុងភូមិស្ថាពរ២  ឃុំអំពិលប្រាំដើម ចំនួន៤០០,០០០រៀល ដោយស្នើរដល់លោកយី ទិត្យសេរី ធ្វើការចាត់ចែងតាមការគួរ។


សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ម៉េង សុភ័ណ្ឌ ត្រូវបានប្រជាជនមួយចំនួនធំ បានទទូលស្គាល់ថា ជាសប្បុរសជនគំរូរមួយក្នុងប្រទេសកម្ពុជាផងដែរ។
ដោយជាក់ស្តែង ក្នុងភូមិបឹងអារក្ស ឃុំអំពិលប្រាំដើមនោះ ឯកឧត្តមបានឧបត្ថម្ភដូចជា:
ដាក់លូ បីជូរ និងធ្វើមុខឆ្នៀង តភ្ជាប់ផ្លូវដើម្បីបញ្ជៀសទឹកជំនន់ចំនួនបីភូមិ
-ផ្លូវក្នុងភូមិ ចំនួន ០១ខ្សែរ 
-មុខឆ្នៀង ចំនូន ០១ទីតាំង
-អំពូលភ្លើងសូឡា ចំនួន ១០ ដើម្បី ដាក់បំភ្លឺ ផ្លូវក្នុងភូមិ បឹងអារក្ស 
-អំពូលភ្លើងសូឡា ចំនួន ០៥ ជូនភូមិក្បែរភូមិបឹងអារក្ស
-ផ្តល់អាហាររូបករណ៍នៅសកលវិទ្យាល័យផ្នែកនីតិសាស្រ្ត ជូនសកម្មនារី ០១រូប
-ថ្លៃសិក្សា លើជំនាញរដ្ឋបាល ចំនួន០៤រូប
-និងអ៊ុំពូមីងបងប្អូនក្នុងខេត្តដទៃៗទៀត
វត្តមានរបស់ឯកឧត្តម ក្រោមការដឹងនាំពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច ក្រឡាហោម ស ខេង បានធ្វើអោយ ប្រជាពលរដ្ឋភាគច្រើនកាន់តែមានទំនុបចិត្ត និង រស់នៅប្រកបដោយ ភាពសុខសាន្ត ក្រោមម្លប់សន្តិភាព ដែលឥស្សរជននៃគណបក្សកម្ពុជា ដណ្តើម និងបង្កើតឡើយសម្រាប់ប្រជាជនទូទាំងប្រទេស។