2024-03-26 03:03
38

ភ្នំពេញៈ  កាលពីរសៀលថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោកឃឹម ស៊ុនសូដា បានឆ្មក់ចូលទៅបង្ក្រាបទីតាំងបើកល្បែងស៊ីសងតាមអនឡាញមួយកន្លែង ស្ថិតនៅចំណចផ្លូវបេតុងបុរីពិភពថ្មីគម្រោងទី៣កំបូល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

 នៅក្នុងប្រតិបត្តិការខាងលើនេះ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស                ចំនួន ៨នាក់់ ប្រុស៣នាក់ ស្រី៥នាក់ និងបានដកហូតសម្ភារៈពាក់ព័ន្ធនឹងករណីបើកល្បែងស៊ីសង មួយចំនួនធំផងដែរ។

 ក្រោយពេលបញ្ចប់ប្រតិបត្តិការ សមត្ថកិច្ចបានបញ្ជូនអ្នកពាក់ព័ន្ធទាំង៨នាក់រួមនិងវត្ថុតាងទាំងអស់ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីធ្វើការសាកសួរនិងរង់ចាំមានវិធានការបន្តតាមនិតិវិធី៕