2023-06-22 04:06
345

 

ភ្នំពេញ៖ មន្ត្រីយោធាថ្នាក់តូចតាចម្នាក់ ឈឺចាប់កើតទុក្ខមិនសុខចិត្ត បានសម្រេចបង្ហោះលើបណ្តាញសង្គម ដើម្បីស្វែងរកការអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តព្រះវិហារ ជាពិសេសលោកអភិបាលខេត្ត និងមេបញ្ជាការប៉េអឹមខេត្តផងដែរ បន្ទាប់ពីទទួលរងភាពអយុត្តិធម៌ ដោយសារប៉េបញ្ចាការប៉េអឹមក្រុងព្រះវិហារ ចាប់យករថយន្ត ០១គ្រឿង ដែលដឹកទ្វា និងគ្រែទិញយកមកដាក់ផ្ទះដែលកំពុងសាងសង់មិនទាន់រួចរាល់ផងនោះ។


មន្ត្រីយោធាដែលត្រូវបានប៉េអឹមក្រុងព្រះចាប់យករថយន្ត ដឹកគ្រែ និងទ្វាទិញមកសាងសង់ផ្ទះ ត្រូវបានគេស្គាល់ថា ឈ្មោះ ដេត វណ្ណៈ មានឋានន្តរស័ក្តិពលបាល បានសរសេរសារបង្ហោះលើងបណ្តាញសង្គមដែលមានគណនីឈ្មោះ Van Nak នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ជួបរឿងដ៏ហួសចិត្ត និងអយុត្តិធម៌ខ្លាំងពេក។
គណនីឈ្មោះ Van Nak បានសេរសេរថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ មានរឿងអយុត្តិធម៏ដែលកេីតមកលេីរូបខ្ញុំបាទ គឺមានមន្ត្រីកងរាជអាវុធហត្ថក្រុង/ខេត្តព្រះវិហារ នឹងផ្នែករដ្ធបាលព្រៃឈើ បានមកចាប់ទ្វា ដែលខ្ញុំបានទិញយកមកប្រេីប្រាស់នឹងសម្រាប់ផ្គត់ផ្គង់ផ្ទះសំបែងរបស់រូបខ្ញុំទាំងដែរអីវ៉ាន់ខ្ញុំនៅក្នុងដីឡូតិ៍របស់ខ្ញុំ...។
គណីហ្វេសប៊ុកខាងលើ បានសេរសេររៀបរាប់ទៀតថា ក្រុមមន្ត្រីប៉េអឹម និងមេព្រៃ បានដកហូតរថយន្ត និងទ្វារបស់ខ្ញុំទៅផ្នែករដ្ធបាលព្រៃឈើដោយថា យកទៅធេី្វកិច្ចសន្យាប៉ុនណ្ណោះ និងអោយរថយន្តទ្វាមកដាក់ផ្ទះវិញ ប៉ុន្តែពេលទៅដល់មិនដូចនឹងការនិយាយរបស់លោកប៉េអឹមនោះទេ ផ្ទុយទៅវិញ គឺលោកឃាត់ និងពិន័យជាសាច់ប្រាក់ទៅវិញ?? ហេីយលោកមេប៉េអឹមក្រុង បានសម្លុត និងគំរាមខ្ញុំថា បេីខ្ញុំមិនអោយឡាន និងទ្វាទៅទេ លោកនឹងយកឡានស្ទូច ទាំងដែលគ្មានច្បាប់រឺដីការពីតុលាការផងនោះ!។
គណនីឈ្មោះ Van Nak បានសរសេរទៀតថា "ខ្ញុំសូមបញ្ជាក់ថា ឥវ៉ាន់ទាំងនេះខ្ញុំពិតជាបានទិញមកប្រេីប្រាស់ពិតប្រាកដមែន ដូចរូបភាពដែរបងប្អូនបានឃេីញស្រាប់។ សូមឯកឧត្តមអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី សូមលោកជួយពិនិត្យមេីលនឹងករណីអយុត្តិធម៏មួយនេះផង ដោយក្តីគោរពនឹងអនុគ្រោះ"។
ម្ចាស់គណនីដែលជាមន្ត្រីយោធា បានស្នើសូមប្រធានមន្ទីកសិកម្ម រក្ខាប្រមាញ់ និងនេសាទ លោក ពឹង ទ្រីដា មេត្តាជួយពិនិត្យមេីលផង។ បំរេីរការជាកងទ័ពរយះពេល ៧ឆ្នាំមកនេះ សន្សំផងជំពាក់គេផងល្មមតែបានផ្ទះតូចមួយនេះ ឥលូវទ្វាមកមិនទាន់នឹងដាក់គេចាប់ទៅបាត់ទៀត។
ពាក់ព័ន្ធករណីនេះ អង្គភាពយើងមិនអាចសុំការបកស្រាយពីមេបញ្ជាការប៉េអឹមក្រុងព្រះវិហារ និងមន្ត្រិផ្នែករដ្ឋបាលព្រៃឈើ ជុំវិញរឿងចាប់រថយន្តមន្ត្រីយោធាដឹកទ្វា និងមកដាក់ផ្ទះសម្រាប់ប្រើប្រាស់ ខណៈការសាងសង់ផ្ទះមិនហើយរួចរាល់ផងនោះ៕