2023-08-01 10:08
110


ខេត្តបាត់ដំបង ៖ នៅថ្ងៃសៅរ៍១២កេីតខែទុតិយាសាឍឆ្នាំ ថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ខែ កក្កដា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណីបទល្មេីសជាក់ស្តែង នៃអំពេី(ឆ្កឹះបង្អួចផ្ទះលួចយកប្រាក់ និងនាឡិកាដៃ) របស់អ្នកដទៃនៅចំណុចក្រុមទី០៧ ភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។


ករណីនេះបង្កឡើងដោយជនសង្ស័យមានឈ្មោះ សាលី សារ៉ុម ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបួរ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានមកធ្វើសកម្មភាពយកទូណឺវ៉ិសឆ្កឹះបង្អួចផ្ទះរបស់ជនរងគ្រោះឈ្មោះ គុណ សីហា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង លួចយកទ្រព្យសម្បត្តិមានប្រាក់ចំនួន៧ ៣០០រៀល (ប្រាំពីរពាន់បីរយរៀល) និងនាឡិកាដៃចំនួន០១គ្រឿង ។
មន្ត្រីនគរបាលស្រុកបវេលឱ្យដឹងថា វេលារំលងអាធ្រាត្រម៉ោង២និង៣៨នាទីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៣ ឈានចូលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៣ទៅហេីយនោះ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានដើរចេញមកក្រៅ ក៏ត្រូវជួបជាមួយកម្លាំងសមត្ថកិច្ចនគរបាលដែលកំពុងល្បាត ក៏កាក់ឃាត់ដំណេីរសាកសួរ ទេីបដឹងរឿងហេតុហេីយក៏ចាប់ឃាត់ខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបវេលតែម្តង ។ 
មន្ត្រីនគរបាលបានឲ្យដឹងថា -សម្ភារៈដកហូតរួមមាន៖
– ប្រាក់រៀលចំនួន៧ ៣០០(លួចបាន)
-នាឡិកាដៃចំនួន១គ្រឿង(លួចបាន)
– នាឡិកាដៃ០១គ្រឿង(របសជនសង្ស័យ)
– ដង្កាប់ដែក០១(របស់ជនសង្ស័យ)
– ទូណឺវ៉ិស ០១(របស់ជនសង្ស័យ)
– ខ្សែកលោហធាតុ១ខ្សែ(របស់ជនសង្ស័យ)
– ខ្សែដៃគ្រាប់អង្កាំ០១ខ្សែ (របស់ជនសង្ស័យ)
– ចិញ្ចៀនលោហធាតុ១វង់(របស់ជនសង្ស័យ)
-ម៉ូតូ១គ្រឿង (របស់ជនសង្ស័យ)
បច្ចុប្បន្ននគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕