2023-07-11 03:07
168

ភ្នំពេញ៖​ សមត្ថកិច្ចនគរបាលនៃការិយាល័យជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះត្រួតពិនិត្យ ទីតាំងម៉ាស្សាកោសជប់មួយកន្លែងឃាត់ខ្លួនម្ចាស់ផ្ទះនិងក្មួយចំនួន៣នាក់ ហើយបានរំដោះនារីរងគ្រោះចំនួន៣នាក់ ផងដែរ។ 

    ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅហាងម៉ាស្សាយីហោ​ ណារី ម៉ាស្សា ស្ថិតនៅបុរីញូវថោន ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

    សមត្ថកិច្ចបានឱ្យដឹងថា​ ក្នុងរង្វង់ប្រតិបត្តិការនិងត្រួតពិនិត្យទីតាំងខាងលើកម្លាំងសមត្ថកិច្ចបានរកឃើញស្រោមអនាម័យមួយចំនួនដោយសង្ស័យទីតាំងខាងលើបង្កប់សេវាកម្មផ្លូវភេទ។

  បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកម្ចាស់ទីតាំងរួមទាំងនារីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅការិយាល័យដើម្បីសាកសួរបន្ត៕