2023-08-13 11:08
131


បាត់ដំបង៖ ក្រសួងបរិស្ថានបានសម្រេចផាកពិន័យ ក្រុមហ៊ុនចិន Phoenix Industrial Co., Ltd. នូវទឹកប្រាក់ ៤៦ម៉ឺនដុល្លារ ពិន័យអន្តរការណ៍ក្នុងករណីមិនរៀងមិនចាល ចំនួន ១៥០លានរៀល និងតម្រូវឲ្យធ្វើការផ្លាស់ប្តូរទីតាំងផងដែរ។ 
    នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដែលអង្គភាពយើងទទួលបាននៅថ្ងៃទី១៣ ខែសីហានេះ។ 
ក្រុមហ៊ុនចិន Phoenix Industrial Co., Ltd. ជាក្រុមហ៊ុនផលិតម្សៅដំឡូងមី សំបកគ្រាប់ថ្មាំ អេតាណុល ជីវគីមី និងសារធាតុបន្ថែមអាហារ ដែលបានបំ ពុល ទឹ កស្ទឹងសង្កែ នៅខេត្តបាត់ដំបង។ 
    ការពិន័យនេះបន្ទាប់ក្រសួងពាក់ព័ន្ធរកឃើញថា ក្រុម ហ៊ុន Phoenix Industrial Co., Ltd. នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល បានធ្វើឱ្យបែកធ្លាយសំណល់រាវ ឬទឹកកខ្វក់ មានសារ ធា តុពុល ហូរចូលក្នុងស្ទឹងសង្កែ កាលពីដើមខែសីហានេះបានបង្កឱ្យមាន បញ្ហាការបំពុលទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។ 
    ឆ្លើយតបទៅនឹងសកម្មភាពបង្កឱ្យមានកាបំពុលបរិស្ថានខាងលើ និងដើម្បីទប់ស្កាត់ដែលធ្វើឱ្យទឹកស្ទឹងសង្កែប្រែជាព័ណ៍ខ្មៅ និងធ្វើឱ្យងា ប់ត្រីមួ យចំ នួ ន ។ 
   ជាឆ្លើយតបទៅនឹងសកម្មភាពបង្កឱ្យមានការបំពុលបរិស្ថានខាងលើ និងដើម្បីទប់ស្កាត់នូវបញ្ហាបំពុល បរិស្ថានជាថ្មីទៀត ពីដំណើរការផលិតកម្ម របស់ក្រុមហ៊ុនក្រសួងបរិស្ថាន សម្រេចដាក់ចេញនូវវិធានការចំពោះ ក្រុមហ៊ុន Phoenix Industrial Co., Ltd. ដូចខាងក្រោម៖ 
១- តម្រូវឱ្យក្រុមហ៊ុនប្តូរទីតាំងរោងចក្រចេញពីតំបន់នេះ ទៅតំបន់ផ្សេងទៀតដែលនៅឆ្ងាយពីប្រភពទឹក ស្ទឹងសង្កែយ៉ា ងតិច ១០ គី ឡូម៉ែត្រ។ 
២- តម្រូវឱ្យក្រុមហ៊ុនផ្ដល់សំណងផលប៉ះពាល់បរិស្ថាន ដោយផ្ទាល់ (ការនេសាទនិងទិន្នផលនេសាទ ការផ្គត់ផ្គង់ទឹកស្អាត) ចំនួន ៩៣.៥៦០ (ប្រាំបួន ម៉ឺនបីពាន់ប្រាំរយហុកសិប) ដុល្លារអាមេរិក ដោយប្រយោល (ការបំពុលទឹកស្ទឹងស្ទឹងសង្កែ សុខ ភា ពសាធារណៈ) ចំនួន ៣៧៥.០០០ ដុល្លារអាមេរិក។ ក្រុមហ៊ុនត្រូវម កបង់ប្រាក់សំ ណងផល ប៉ះពាល់ខាងលើទៅកាន់ គ ណ នី យនៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គមឱ្យបានរួចរាល់មុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជាកំហិត។ 
៣- ពិន័យអន្តរការណ៍ករណីមិនរាងចាល ចំនួន ១៥០លាន រៀល ក្រុមហ៊ុនត្រូវមកបង់ប្រាក់ពិន័យខាងលើនៅ ច្រកចេញ-ចូលតែមួយ នៃក្រសួងបរិស្ថាន ឱ្យបាន រួចរាល់មុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។ 
៤- តម្រូវឱ្យក្រុមហ៊ុន ធ្វើកា រ ស្ដា  របរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់មុន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។ 
៥- ករណីក្រុមហ៊ុនប្រព្រឹត្តល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការតាម ផ្លូវតុលាការ និងច្បាប់ជាធរមាន៕