2023-12-25 01:12
142

ភ្នំពេញ៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរាចរណ៍ដ៏រន្ធត់ ប្តី​ ប្រពន្ធ​ និងកូនបានជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ត្រូវរថយន្ត ០១គ្រឿង បើកបុកពេញទំហឹងបណ្តាលឱ្យស្លាប់ម្តាយភ្លាមៗ និង ០២នាក់ទៀត ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 

 ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង ០០និង១២នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣​ ស្ថិតត្រង់ចំណុចទល់មុខអាផាតមិន ១កន្លែង តាមបណ្តោយវិថីព្រះស៉ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

 តាមសាក្សីបានឲ្យដឹងថា មុខពេលកើតហេតុមានរថយន្ត ម៉ាក Hummer មួយគ្រឿង មិនចាំស្លាកលេខ បានបើកបរយ៉ាងលឿនបានរេចង្កូតជ្រុលបុកម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុស-ស្រី ចំនួន ០៣នាក់ ប៉ើងផ្ទប់នឹងគុកឈើបច័ន្ទគិរីម្តាយស្លាប់ភ្លាមៗ ឪពុក និងកូនរងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរដោយសារស្ថានភាពធ្ងន់ធ្ងរពេក។ 

 ក្រោយពេលបង្កហេតុ អ្នកបើកបររថយន្ត បានបន្ថែមល្បឿងរត់គេចខ្លួនបាត់ស្រមោល ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាភិនភាគរថយន្តបង្កហេតុតាមរយៈកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ៕