2023-04-09 12:04
370

កំពង់ធំ៖ ស្ត្រីដៃរហ័សធ្វើសកម្មភាពបន្លំលូកយកទូរស័ព្ទ និងកាបូបលុយក្នុងកម្មវិធីប្រគុំតន្ត្រីសាបៀរ "គ្រុធ" ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

មុខសញ្ញាលូកហោប៉ៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នេះ នៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ 

ជនសង្ស័យមានឈ្មោះ ហង្ស ឃ្លីន ភេទស្រីអាយុ ២០ឆ្នាំ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពបន្លំលូកហោប៉ៅលួចយកទូរស័ព្ទ និងកាបូបលុយពីជនរងគ្រោះ ចំនួន០៥នាក់ រួមមាន៖

១- ឈ្មោះ សុត ណាង ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ បាត់បង់លុយ ចំនួន៦០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក បង្កាន់ដៃផ្ញើរម៉ូតូ១សន្លឹក។

 ២- ឈ្មោះ សយ ឡែន ភេទស្រី អាយុ ១៦ឆ្នាំ នៅភូមិសង្គ្រោះ ឃុំប្រាសាទ ស្រុកសន្ទុក បាត់បង់ទូរស័ព្ទដៃ០១គ្រឿង ពណ៌ទឹកសមុទ្រ។

៣- ឈ្មោះប៉ូច ស៊ីណាន ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិសង្គ្រោះ ឃុំប្រាសាទ ស្រុកសន្ទុក បាត់ទូរស័ព្ទដៃ ១គ្រឿង ពណ៌ស្វាយ។

៤- ឈ្មោះ ឡះ រីតា ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ បានបាត់ទូរស័ព្ទ ១គ្រឿង ពណ៌ស្វាយ។

៥- ឈ្មោះ ភាព ពិសី ភេទស្រី អាយុ ១៦ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ បានបាត់បង់ទូរសព្ទ ១គ្រឿង ពណ៌ប្រផេះ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកបារាយកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕