2024-02-10 02:02
66

សាខា  កក្រក ខេត្តបន្ទាយមានជ័យ÷  នៅរសៀលថ្ងៃសុក្រទី ៩ ខែកុម្ភៈ ឆ្នាំ២០២៤   សាខាកក្រក ខេត្តដែលមានឯកឧត្តមអ៊ុំ រាត្រីជាប្រធានគណៈកម្មាធិការសាខា បានចាត់តាំងអោយ លោកស្រីសុខ  លាភា នាយិការងសាខា     បានដឹកនាំក្រុមការងារដែលមានក្រុមប្រតិបត្តិសាខានិងមានការចូលរួមពី លោក  កែវ តារារស្មី ប្រធានគណៈកម្មាធិការអនុសាខាកក្រស្រុកអូរជ្រៅបាននាំយកអំណោយទៅសួរសុខទុក្ខជនរងគ្រោះដោយគ្រាប់មីននៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរី កើតហេតុ នៅម៉ោង ៩,៣០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះមានឈ្មោះវ៉ាន់  កំសត់ ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ នៅចំណុច មាត់អូរជាប់ព្រំដែនកម្ពុជា ថៃ មូលហេតុចូលរកបេះបន្លែក្នុងចំការមីន។ 

 ពេលនេះជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា_ជប៉ុន ស្រុកមង្គលបូរីហើយ។ 

 ក្នុងនាមក្រុមការងារសាខាកក្រកសូមចូលរួមសោកស្តាយដល់ជនរងគ្រោះដែលបានបាត់បង់ជើងនៅពេលប្រទេសមានសន្តិភាព និងម្តាយឪពុកខំបង្កើតមកមានរូបរាងកាយពេញលក្ខណៈគ្រប់គ្រាន់ហើយមិនគួរមកបាត់បង់នៅពេលនេះសោះ។

 អំណោយដែលសាខានាំមកពេលនេះរួមមាន÷  មី១កេស, ទឹកដោះគោឆៅ២ឡូតិ៍ ,ត្រីខ១យួរ,ទឹកសុទ្ធវីតាល់ដបធំ១កេស ថវិកាសាខាកក្រកចំនួន៤០ម៉ឺនរៀ និងថវិកាអនុសាខាស្រុកអូរជ្រៅចំនួន២០ម៉ឺនរៀន៕