2023-03-22 02:03
466

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់និងម្នាក់ទៀតមិនមានរងរបួសខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយបើកគោយន្តបត់ឆ្វេងមិនប្រយ័ត្នបណ្ដាលឱ្យអ្នកជិះពីក្រោយធ្លាក់ពីលើហើយត្រូវរថយន្តធំសណ្ដោងរ៉ឺម៉ក មកពីក្រោយកិនស្លាប់គួរឱ្យសង្វេគ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៣លើផ្លូវជាតិលេខ ៣១៤D ចន្លោះគីឡូម៉ែត្រលេខ២និង៣ស្ថិតនៅភូមិ ទួលត្របែក ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

នគរបាលស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ សែម វ៉ាន់រ៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុររបរ កម្មករសំណង់ រស់នៅភូមិ ព្រៃរំដួល ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង និងអ្នកបើកឈ្មោះ សរ សាវឿន  អាយុ ៣៨ ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅ ភូមិ ព្រៃរំដួល ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ( គ្មានរងរបួស)។

ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ណែម ណារីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅភូមិ ព្នៅកើត ឃុំ ព្រៃចារ ស្រុក ជើងព្រៃ ខេត្ត កំពង់ចាម បើករថយន្ត ម៉ាក  SCANIA ពណ៌ ស លាយ ខ្មៅ ទ្រុងខាងក្រោយ ពណ៌ ទឹកប៊ិច ក្បាលអូសពាក់ផ្លាកលេខ កំពង់ចាម ៣A . ៨៧១២ រ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A . ១៩៤៨   

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុ មានគោយន្តច្នៃមួយគ្រឿងដឹកការ៉ូ ពណ៌ ខៀវ ពាក់ស្លាកលេខ អ ០៤៦៦.ភព២ ជិះគ្នា២នាក់ហើយក៏បានបត់ឆ្វេងមិនប្រយ័ត្នបណ្ដាលឱ្យអ្នកអង្គុយនៅខាងក្រោយធ្លាក់ពីលើគោយន្ត ក៏ត្រូវរថយន្តធំសណ្ដោងរ៉ឺម៉ក ម៉ាក  SCANIA ពណ៌ ស លាយ ខ្មៅ ទ្រុងខាងក្រោយ ពណ៌ ទឹកប៊ិច ក្បាលអូសពាក់ស្លាកលេខ កំពង់ចាម ៣A . ៨៧១២ រ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A . ១៩៤៨  មកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏កិនពីលើបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។

ក្រោយមកអ្នកបើកបររថយន្តនិងគោយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀងដើម្បីសាកសួរ។

រីឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់ ៕