2023-07-03 03:07
215

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះមានលើកជាមតិយ៉ាងព្រាត់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពីមានការបង្ហោះ នៅរូបភាពសំណង់ មួយកន្លែងដែលបានសង់ ដោយដីតូចចង្អៀត ហើយសាងសង់ខ្ពស់ ដែលដំបូងឡើយ ឥឡូវចម្ងល់ទាំងឡាយត្រូវបាន បញ្ជាក់ជូនប្រិយមិត្តបានដឹងពិតប្រាកដហើយ គឺសំណង់របស់គាត់មានច្បាប់ សង់ត្រឹមត្រូវតាមបច្ចេកទេស គ្រាន់តែដីរបស់គាត់តូចចង្អៀត។ 

ម្ចាស់ផ្ទះបានបកស្រាយបំភ្លឺ កាលពីមានគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់ដីបានបរិច្ចាគដីជូនគំរោងអភិវឌ្ឍន៍ប្រឡាយ ដីដែលនៅសល់ ម្ចាស់សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ដោយមានទំហំ ក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ សហគមន៍ប្រឡាយស្ទឹងមានជ័យ រាល់លំនៅដ្ឋាន នឹងការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង ត្រូវបានរដ្ឋភ្ជាប់ឱ្យដោយមិនគិតថ្លៃ ។ នេះបើយោងតាមប្រភព៖​ សាលាសង្កាត់​ ស្ទឹងមានជ័យ នៅថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា : ដោយសារតែម្ចាស់ដី កាលពីមានគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់ដីបានបរិច្ចាគដីជូនគំរោងអភិវឌ្ឍន៍ប្រឡាយ ទើបសល់ដីប៉ុណ្ណឹងសម្រាប់សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ។ ដូច្នេះហើយទើបមានពាក្យគេតែងលើកឡើងថា, ” សត្វត្រូវការសំបុក…មនុស្សត្រូវការជម្រក” ។ ម្ល៉ោះហើយដីដែលនៅសល់សម្រាប់ជាកម្មសិទ្ធិរបស់គាត់ ត្រូវសាងសង់ដើម្បីជាជម្រករស់នៅដ៏សមរម្យ ៕