2024-02-27 08:02
74

ភ្នំពញ- នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន៤នាក់ដែលតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីអ្នកដំណើរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលកន្លងទៅ ។
   លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា: នៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅចំនុចផ្ទះសំណាក់សួស្តី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងរឹបអូសយកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពឆក់ចំនួន៣គ្រឿងផងដែរ។
   បន្ទាប់មកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក៏បានសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួនបានបក្ខពួកម្នាក់ទៀតផងដែរ។
   សមត្ថិច្ចបញ្ជាាក់ថាក្រុមជនសង្ស័យខាងលើនេះតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ ហើយក្នុងនោះក៏មានជនរងគ្រោះជនជាតិចិន និងជនជាតិរុស្ស៊ីផងដែរ បន្ទាប់ពីបង្ហាញមុខរួចជនសង្ស័យទាំង៤នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។