2024-02-14 02:02
64

ភ្នំពេញ៖ ទិវានៃក្តីស្រឡាញ់មនុស្សម្នាក់ ឃើញបង្ហោះសារជួនពរក្រុមគ្រួសារបងប្អូន មិត្តភក្តិ និងផ្តល់ការដូរឱ្យគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ប៉ុន្តែដោយឡែកបុរស និងនារីជាគូរស្នេហ៍នឹងគ្នាមួយគូរបែរបញ្ចប់ជីវិតនៅក្នុងបន្ទប់ជួយគួរឱ្យសង្វែក ព្រមទាំងបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំង។

ករណីប្រទះឃើញគូរស្នេហ៍មួយគូរស្លាប់ក្នុងបន្ទប់ជួលខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងផ្ទះជួលលេខ  B15 បុរី ញូថោន ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ប្តី-ប្រពន្ធមួយគូរបានស្លាប់ទាំង ០២នាក់ក្នុងបន្ទប់ស្នាក់បន្ទាប់ពីមិនបានឃើញចេញពីក្នុងបន្ទាប់ទើបម្ចាស់ផ្ទះជួល និងអ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចចំមកពិនិត្យ និងគាស់ទ្វាក៏ប្រទះឃើញនារីដេកស្លាប់លើឥដ្ឋការ៉ូ និងភាគីបុរសចង.កសម្លាប់ខ្លួនជាប់នឹងបង្អួចបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

តាមអ្នកជិតខាងបានបញ្ជាក់ថា កាលពីប្រមាណ ២ទៅ៣ថ្ងៃមុនប្តីប្រពន្ធមួយគូរនេះ ពួកគេកើតមានទំនាស់ពាក្យសម្តីដាក់គ្នា លុះរហូតព្រឹកថ្ងៃទី១៤ ខែកុម្ភះនេះ ឃើញស្លាប់ក្នុងបន្ទប់ជាមួយគ្នា ដោយសង្ស័យខាងប្រុសសម្លាប់ប្រពន្ធរួចទើបចង.សម្លាប់ខ្លួនតាមក្រោយ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ និងគ្រូពេទ្យផ្នែកកោសលវិច្ឆ័យកំពុងចុះពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតប្រមូលវត្ថុតាង និងសន្និដ្ឋានករណីនេះជាករណីអ្វីឱ្យប្រាកដផងដែរ៕