2024-01-07 04:01
96

(កំពត)នាពេលថ្មីៗនេះអាជ្ញាធរស្រុកកំពង់ត្រាចបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រភពទឹក ដើម្បីក្រៀមសង្គ្រោះស្រូវនារដូវប្រាំងសម្រាប់ប្រជាកសិករមានឃុំចំនួន ៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពតរហូតដល់នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៤ អាជ្ញាធរបានដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំងប្រភពទឹកហើយបានណែនាំឱ្យប្រជាកសិករ ដែលធ្វើស្រូវនារដូវប្រាំងដែលស្ថិតនៅក្នុងឃុំចំនួន៣ ទី១ ឃុំព្រែកកឹស និង ទី២ ឃុំភ្នំប្រាសាទ និងទី៣ ឃុំបឹងសាលាខាងជើងដែលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត ប្រជាកសិករដែលបានបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង ព្រោះទឹកមានលំហូរឬប្រព័ន្ធទឹកមានកម្រិតដែលអាចផ្ដល់ឱ្យក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ ហើយប្រជាកសិករបានបន្តធ្វើស្រែរដូវប្រាំងបន្ថែមទៀតប៉ុន្តែមួយរយៈពេលចុងក្រោយក្នុងតំបន់នេះឃើញថាប្រព័ន្ធប្រឡាយធារាសាស្ត្រមិនមានអំណោយផលដល់ប្រជាកសិករក្នុងឃុំចំនួន៣។
   អាជ្ញាធរស្រុកកំពង់ត្រាចបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសម្រាប់តែផ្ទៃដីដែលប្រជាកសិករធ្វើស្រែរដូវប្រាំងមានតិចហិកតាដែប៉ុន្តែអាចប្រឈមនឹងខ្វះខាតទឹកប្រើប្រាស់។
   ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែក្នុងរដូវប្រាំងក្នុងចំនួនដ៏ច្រើន លើសពីបរិមាណទឹកនោះ អាជ្ញាធរកំពុងខ្នះខ្នែងស្វែងរកប្រភពទឹកនៅលើការខ្វះទឹកស្រោចស្រពស្រូវរដូវប្រាំងនោះជូនដល់ប្រជាកសិករ។
   ជាមួយគ្នាចុងក្រោយនេះអាជ្ញាធរបញ្ជាក់ថា ក្នុងករណីដែលប្រជាកសិករបានបន្តបង្កបង្កើនផលស្រូវនៅរដូវប្រាំងនោះដោយសារបងប្អូនប្រជាពលរដ្ឋបានលើកឡើងថាឆ្នាំនេះតម្លៃស្រូវមានការកើនឡើងខ្ពស់។
   ប្រជាកសិករលើកឡើងថាប្រពន្ធប្រឡាយធារាសាស្រ្តអាចប្រឈមនិងជួបប្រទះក្នុងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងអាចធ្វើពួកគាក់ខាតបង់ថវិការបស់បងប្អូន ប្រជាកសិករ ថែមទៀតផងដែរ។(សឹង រ៉ាត់)