2023-08-16 06:08
131


ភ្នំពេញ៖ ជនសង្ស័យចំនួន ៦២នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 
​​   ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ១៦ករណី ឃាត់ ៤២នាក់ (ស្រី ១នាក់)។
   វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១០២,៦២ក្រាមនិង ១០កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ១០អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ១អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ២១នាក់។
*២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៩៦ក្រាម។
*៥ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៨កញ្ចប់តូច។
*៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។
*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៥នាក់ ស្រី ១នាក់ ចាប់យក Ice ៩៦,០ក្រាម។
*៨ / ព្រះវិហារ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៩ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៥,៥៦ក្រាម។
*១០ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១០ក្រាម៕