2023-04-27 06:04
432


ក្រចេះ៖ យុទ្ធនាការចុះបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ដែនជម្រកការពារសត្វព្រៃឡង់ រយៈប៉ុន្មានថ្ងៃនេះ កម្លាំងសមត្ថកិច្វឃាត់ខ្លួនមនុស្ស ចំនួន១១នាក់ រឹបអូសគោរថយន្តកន្ត្រៃ រថយន្តជាមធ្យោយដឹកជញ្ជូនព្រៃឈើ និងឈើជាច្រើនម៉ែត្រគូបទៀត។ 


ប្រតិបត្តិការដ៏ក្តៅគគុកនេះ ធ្វើឡើងតាមបទបញ្ជាដាច់ណាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ 
តាមរបាយការណ៍បឋមបានបង្ហាញថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនមនុស្សចំនួន១១នាក់ គោយន្តកន្ត្រៃដឹកឈើ ចំនួន១១គ្រឿង រថយន្តជាមធ្យោបាយសម្រាប់ដឹកឈើ ព្រមទាំងឈើយ៉ាងច្រើនទៀត។
មនុស្ស១១នាក់ និងគោយន្តកន្ត្រៃ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស បង្ក្រាប ខណៈដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃឡង់ចូលទៅក្រុមហ៊ុន «ស៊ីង បាយអូថិច (Think Biotech Co.,Ltd)» រាប់រយគ្រឿង យប់ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងមក។ 
ករណីកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ក្នុងដែនព្រៃឡង់ ត្រូវបានគេស្គាល់ថា មានអ្នកបោះមេ ចំនួន០៣នាក់មាន៖ ទី១- ឈ្មោះ ឌី , ឈ្មោញ ពី និងឈ្មោះមុល បានកៀងគរប្រជាពលរដ្ឋ ចូលទៅកាប់ព្រៃលក់ពួកខ្លួន ដោយក្នុងមួយម៉ែត្រគូបតម្លឿចំនួន៤០ទៅ៥០ម៉ឺនរៀល។ 
មន្ត្រីសហគមន៍ការពារព្រៃឈើ បាននិយាយាថា តំបន់ដែលរងការកាប់បំផ្លាញព្រៃយ៉ាងអនាធិបតេយ្យនោះ មានដូចជា ចំណុចអូរកំបោរ ,ត្រពាំងចែម៉ែ ,ត្រពាំងទា ,ភ្នំក្រហម ,រលំកាត់សក់ ត្រពាំងកាត់សក់ ,អន្លង់ពោន ,អូរកំបោរក្រៅ ,រលំទួលជ្រៃ ,អូរក្តុល ,វាលលំហាច ,សោមតាពោធិ ,ក្បាលអូរគគី ,អូរកំបោរក្នុង ,បន្ទាយសៀម និងអូរសៀម....ជាដើម ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយមន្ត្រីអនុរក្សបរិស្ថាន ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ។ 


ប្រជាសហគមន៍ការពារព្រៃឡង់ បង្ហើបប្រាប់អោយដឹងថា ពួកគាត់សង្កេតឃើញមានជំរុំជាច្រើនត្រូវបានបោះតង់ ក្នុងតំបន់អូរកំបោរ ដែលនៅមិនឆ្ងាយពីស្នាក់ការរបស់មន្ត្រីបរិស្ថានដែនជម្រកព្រៃឡង់ ដោយពួកគេធ្វើសកម្មភាពអារផ្តួលរំលំដើមឈើធំៗពុះជ្រៀកជាជ្រុងៗ រួចដឹកតាមគោយន្តកន្ត្រៃ ឬគោយន្តកែច្នៃផ្សេងទៀត ចូលទៅលក់ឱ្យក្រុមហ៊ុន «ស៊ីង បាយអូថិច» ដោយគ្មានច្បាប់អនុញ្ញាត្ត ហើយមន្ត្រីបរិស្ថានទាំងនោះ គ្មានការទប់ស្កាត់ឡើយ។ 
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស បានចូលទៅឆែកឆេរនៅក្នុងក្រុមហ៊ុន «ស៊ីង បាយអូថិច» រកឃើញឈើលើចំនួន០២គ្រឿង ប្រភេទរថយន្ត វ៉េអង និងរថយន្តវ៉េអងដឹកអុសខ្នាតធំចំនួន០៤គ្រឿង និងគំនរឈើរាប់រយម៉ែត្រគូបថែមទៀត។ 
សូមរំឭកថា នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ដែលអង្គភាពសារព័ត៌មាន ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា «ប្រសិនបើករណីហ្នឹងកំពុងតែកើតមានមែន សូមដាក់បទបញ្ជាឱ្យលោកឧត្តមសេនីយ៍ ស សំបូរធន នាយសេនាធិការបញ្ជាឱ្យកម្លាំងអន្តរាគមន៍នៅភ្នំជំរាយរៀបចំមធ្យោបាយ និងកម្លាំង ចំនួន១៥០នាក់ កាំភ្លើងគ្រប់ដៃ ហើយមធ្យោបាយបើចាំបាញ់ត្រូវប្រើរពាស់ដែកក៏បានទៅក្រសោមពួកអស់ហ្នឹងឱ្យមានប៉ុន្មាននាក់ដែលកាប់បំផ្លាញព្រៃឈើ»។ នាយឧត្តមសេនីយ៍បញ្ជាដាច់ណាត់ថា «វ៉ៃខ្នោះឱ្យអស់មានប៉ុន្មាននាក់កមិនចេះឈប់សោះ ត្រូវសិក្សាផ្លូវឱ្យច្បាស់លាស់យកកម្លាំងអន្តរាគមន៍នឲកន្ទប់យកតែម្តង»។ 
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវចាប់វ៉ៃខ្នោះទាំងអស់ បើមិនបានអ្នកណាធ្វើទេ ហើយណាចេញមុខមកការពារបទល្មើសហ្នឹង ត្រូវហៅមន្ត្រីរដ្ឋបាលព្រៃឈើចូលរួម អ្នកណាខុសអ្នកណាត្រូវយ៉ាងម៉េច? ឥឡូវបើស្រុក ខេត្តមិនធ្វើទេយើងត្រូវធ្វើមិនចាំបាច់ហៅពីណាច្រើនទេ អាវុធហត្ថធ្វើហើយមានកាំភ្លើងតដៃទេ បាញ់កម្ទេចចោលតែម្តងមិនបាច់និយាយច្រើនទេ យកប៉េកាអឹម១០ដើមទៅតែម្តង ស្អីកសម្បើមម្លេះ មិនឮនាយករដ្ឋមន្ត្រីដាក់បទបញ្ជាយ៉ាងម៉េចទេអី! អាមន្ត្រីអស់ហ្នឹងដេកងាប់តាហ្មង»។
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ អគ្គមេបញ្ជាការងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យឧត្តមសេនីយ៍ ហុង វីណុល ដឹកនាំចុះប្រតិបត្តិការការងារនេះផ្ទាល់តែម្តង។ ត្រូវចេញទៅទាំងយប់មិនចាំបាច់រងចាំបទបញ្ជាពីណាទេ ព្រោះជាបទល្មើសជាក់ស្តែងឃាត់ចាប់ទាំងអស់ប្រមូលទាំងមនុស្ស ទាំងវត្ថុតាងគោយន្ត ឈើទុកមួយកន្លែងហើយមិនបាច់សួរស្រុក សួរខេត្តទៀតទេ។ សួរអ្នកណាក៏គ្មានបានការដែរ! វាអត់ធ្វើអីផង! ចាំមើលអ្នកណាខ្លះចេញមុខមក។ 
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា «បើធ្វើប៉ុណ្ណឹងមិនបានដកស័ក្កិលើស្មាក្រវាត់ចោលឱ្យអស់អត់មានខ្លាចសុវត្ថិភាពស្អីទេ ធ្វើទៅខ្ញុំបញ្ជាកម្លាំងឱ្យឡើងទៅហើយយ៉ាងយូ៥ម៉ោង របាយការណ៍មាន រូបភាពមាន រត់ចូលផ្ទះអ្នកណាចាប់ដល់ផ្ទះអ្នកហ្នឹង។ បើមានមន្ត្រីណាមករារាំងត្រូវមន្ត្រីហ្នឹងទៀតវ៉ៃខ្នោះមើលអ្នកណាជើងកាងបទល្មើសទាំងនេះ»។
បច្ចុប្បន្នគោយន្តកន្ត្រៃ និងមនុស្សចំនួន១១នាក់នោះ កម្លាំងអាវុធហត្ថផ្ទៃប្រទេសរក្សាទុកមួយកន្លែងសិនមិនទាន់មានចំណាត់ការទេ ដើម្បីរង់ចាំបទបញ្ជា។ 
សូមបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ បានសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបង្ក្រាបបទល្មើសព្រៃឈើខាងលើ ដោយមានមតិខ្លះបានគាំទ្រ ខ្លះរិះបែបស្ថាបនា និងមតិខ្លះទៀតរិះគន់ក្នុងចំអក និងចោទប្រកាន់...៕