2023-08-15 03:08
123

 

ភ្នំពេញ ៖កាលពីវេលាម៉ោង២និង៣នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅទល់មុខស្ថានទូតជប៉ុន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។  បុរសម្នាក់បានបើករថយន្តToyota Prius មួយគ្រឿងដោយយរវល់តែឱនរើសទូរស័ព្ទដៃក៏ជ្រុលចង្កូតទៅបុកក្បាលថ្មពុះចែកផ្លូវបណ្ដាលឱ្យរងការខូចខាត ។ 

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK -8123 ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តរងការខូចខាតផែ្នកខាងមុខចំហៀងខាងស្តាំនិងវៀចកង់មុខចំហៀងខាងស្តាំ ព្រមទាំងធ្វើឱ្យអ្នកបើកបររបួសបែកមាត់ផងដែរ  ។ ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះ  ។ 

តាមបញ្ចាក់ពីអ្នកបើកបររថយន្តបង្កបានប្រាប់ថា រូបគាត់ជាប់ឈ្ងោកឱនរើសទូរស័ព្ទ ស្រាប់តែរថយន្តរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង  ។ 

ក្រោយមកទើបសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយតាមនីតិវិធី ៕