2023-10-25 10:10
418

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិបង្ក្រាបទីតាំងអគារខុនដូរមួយកន្លែង ដោយឃាត់ខ្លួនជនជាតិខ្មែរ និងបរទេសជាច្រើននាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងករណីលួចផលិត និងថតរឿងអាសអាភាស ព្រមទាំងចែកចាយផងដែរ។ 

មុនពេលឈានដល់ការចុះបង្ក្រាបកន្លែងសង្ស័យថតរឿងក្តៅសាច់នេះ ដោយមាមនារីវ័យ ចំនួន ០២នាក់ ទំនងជាជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ថាអគារខុនដូរមួយបានថតរឿងក្តៅសាច់។ 

ក្រោយទទួលបានបណ្តឹងភ្លាម នៅវេលាម៉ោងជាង ៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះឡោមពទ្ធអគារ ១កន្លែង មានឈ្មោះ វ៉ាវ ណាវ (WOW NOW តាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយសង្ស័យពាក់ព័ន្ធការថតរឿងអាសអាភាស ក្នុងបន្ទប់ជាន់ទី៩ ដោយវីដេអូមួយចំនួនត្រូវបានបែកធ្លាយប៉ុន្មានថ្ងៃកន្លងមកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម។
|
យោង តាម ប្រភព ព័ត៌មាន ពី ទីតាំង កើតហេតុ ខាងលើ បាន ប្រាប់ ឲ្យ ដឹង ថា នៅ មុន ពេល កើតហេតុ មាន នារី ចំនួន  ០២ នាក់ ( សង្ស័យ ជានា រី រង គ្រោះ ) បាន ទៅ ដាក់ ពាក្យបណ្តឹង នៅ ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ ជាមួយ ករណី ថត និង ផលិត រឿង បែប ក្តៅ សា ច់ ( អា ស អាភា ស ) នៅ ក្នុង បន្ទប់ ជាន់ ទី ៩ នៃ អគា រខុនដូរ WOW NOW។ 

ក្រោយ ពី ទទួល ដំណឹង នេះ ភ្លាមកម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ និង កម្រិត ស្រាល បាន ដាក់ កម្លាំង ជា ច្រើន នាក់ រួម មាន ៖ ឯកសណ្ឋាន អាវ ក្រោះ និង កាំ ភ្លើ ង គ្រប់ ដៃ ចុះ ទៅ ឡោម ព័ទ្ធ ទីតាំង អគា ខាងលើ ព្រមទាំង ឃាត់ខ្លួន ជនបរទេស ជា ច្រើន នាក់ ទៀត ដែល សង្ស័យ ថា ជាប់ ពាក់ព័ន្ធ ករណី ថត និង ផលិត រឿង ក្តៅ សា ច់ បែប អា ស អាភា ស នោះ ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចនាំយកទៅសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌ តាមនិតិវិធីច្បាប់៕