2023-12-28 12:12
103

ភ្នំពេញ៖       មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចំនួន ០២រូប ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនបំប្ភឺ និងធ្វើការផាកពិន័យក្នុងម្នាក់ៗ ៦០,០០០ម៉ឺនរៀន ពាក់ព័ន្ធបទល្មើសបើកបរ និងជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព។

 តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញផ្នែកចរាចរណ៍កោះហៅមកសាកសួរបំភ្លឺ។ ប្រភពបន្តទៀតថា ក្រោយការសាកសួរបំភ្លឺ មន្ត្រីនគរបាលមន្ត្រីនគរបាលទាំង ០២រូប បានទទួលកំហុស និងបង់ផាកពិន័យតាមច្បាប់។

 តាមប្រភពព័ត៌មាន បានបញ្ជាក់ថា មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យទាំង ០២រូប បានបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ក្នុងពេលបំពេញភារកិច្ចក្នុងការតាមចាប់ឃាត់រថយន្ត ម៉ាក ព្រុស ០១គ្រឿង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

 បច្ចុប្បន្នក្រោយការសាកសួរ បានទទួលកំហុស ដោយអប់រំ ណែនាំ និងផាកពិន័យតាមច្បាប់ ចំនួន ៦០.០០០រៀល នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣៕