2024-02-15 12:02
69

ព្រះសីហនុ៖ ករណីបុគ្គលមានឥទ្ធិពលម្នាក់ បានចាក់អាចម៍ដីរំលោកភចូលដីឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋ នៅខាងក្រោយក្បែរគ្លៀកសាលាឃុំទំនប់រលកនោះ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះនៅមិនទាន់រុះរើ ឬកាយចេញវិញនៅឡើយទេ ខណៈឱសានវាទបានផុតកំណត់អស់រយៈពេលជាច្រើន ប៉ុន្តែអភិបាលស្រុកស្ទឹងហាវ បានអះអាងថា «ចំពោះវិធានការអាជ្ញាធរនឹងមានជាបន្តបន្ទាប់ ប៉ុន្តែការងារចេះតែរវុលរហូត ព្រោះអីដីនោះវាមិនរត់ទៅណាទេ»។

ចំពោះសកម្មភាពចាក់អាចម៍ដីរំលោភឆ្នេរសមុទ្រ និងរៀបខខឿនជញ្ជាំងថ្មរឹងមាំ ព្រមទាំងដាំដើមដើមឈើ សាងសង់រោង ដីមាត់សមុទ្រ ស្ថិតក្នុងភូមិពីរ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និយាយជារួមការរំលោភយកដីឆ្នេរសាធារណៈរបស់រដ្ឋនោះ នៅខាងក្រោយសាលាឃុំទំនប់រលកតែម្តង ប៉ុន្តែកន្លងមកលោកមេឃុំធ្លាប់អះអាងថា គេចចាក់លើដីកម្មសិទ្ធរបស់គេទេ។

ក្រោយមានការផ្សព្វផ្សាយនូវព័ត៌មាន មិនប្រក្រតីការរំលោភយកចូលសមុទ្រនេះ អាជ្ញាធរស្រុកស្ទឹងហាវ បានចាត់ក្រុមការងារជំនាញ សហការជាមួយឃុំបានរកឃើញថា ករណីចាក់អាចម៍ដី និងសាងសង់ខៀនថ្មរឹងមាំដើម្បីទប់ដីនោះពិតជាមានការរំលោភចូលឆ្នេរសមុទ្រ និងបានធ្វើកំណត់ហេតុតម្រូវឱ្យម្ចាស់ទីតាំងធ្វើការរុះរើ និងកាយចេញដោយខ្លួនឯងមិនដូច្នេះទេ សមត្ថកិច្ចស្រុកនឹងដឹកនាំកម្លាំងចុះទៅរុះរើ និងកាយចេញ ប៉ុន្តែរហូតមកដល់ពេលនេះឱសានវាទហួសថ្ងៃកំណត់ពីរសប្តាហ៍ ប៉ុន្តែការរុះរើនូវអ្វីដែលបានរំលោភចូលដីឆ្នេរសមុទ្រនោះនៅរក្សាស្ថានភាពដដែលមិនទាន់រុះរើតាមការជូនដំណឹងឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា សកម្មភាពការចាក់ដីរំលោភចូលសមុទ្រជាញឹកញាប់ នៅក្នុងខេត្តក្រុងព្រះសីហនុ ពីសំណាក់អ្នកមានលុយ មានអំណាច និងឥទ្ធពល ពេលដែលអ្នកសារព័ត៌មានចុះផ្សាយ អាជ្ញាធរមូលដ្ឋានលោកបានត្រឹមចុះផ្អាកនឹងធ្វើកំណត់ហេតុ កិច្ចសន្យា ប៉ុន្តែមិនដែលឃើញមានវិធានការក្តៅតាមផ្លូវច្បាប់ទៅលើអ្នកចាក់អាចម៍ដីរំលោភយកដីឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋយកធ្វើកម្មសិទ្ធនោះទេ។ បើសិនជាប្រជាពលរដ្ឋធម្មតាតូចតាចហ៊ានតែដណ្ដើមកាន់កាប់ដីចំណីឆ្នេរ ឬចាក់ដីលុបឆ្នេរ អាជ្ញាធរនឹងមានវិធានភ្លាមៗជាក់ជាមិនខាន។ 

លោក អ៊ុង ឆៃលី អភិបាលរង ស្រុកស្ទឹងហាវ ទទួលបន្ទុកគ្រប់គ្រងឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ធ្លាប់បានប្រាប់ msj tv ពាក់ព័ន្ធបុគ្គលមានឥទ្ធិពលហ៊ានចាក់អាចម៍ និងសាងសង់ខឿនថ្មព័ន្ធរំលោភយកឆ្នេរសមុទ្រនៅត្រង់ចំណុចក្រោយសាលាឃុំស្ទឹងហាវ គឺ «លោកបានរកឃើញម្ចាស់ដីទីតាំងហើយដោយសមត្ថកិច្ចស្រុកបានទុកពេលឱ្យម្ចាស់ទីតាំងខាងលើរយះពេល១៥ថ្ងៃ ត្រូវធ្វើការរុះរើ និងតម្រូវឱ្យកាយយកអាចម៍ដីចេញវិញខ្លួនឯងដោយរក្សាស្ថានភាពដើម។ បើផុតថ្ងៃកំណត់នោះលោកនឹងដឹកនាំកម្លាំងចុះទៅវាយកំទេចដោយផ្ទាល់»។

ក្រោយពីអាជ្ញាធរបានដាកឱសានវាទ រហូតដល់ពេលនេះមានរយៈពេលប្រមាណ ១ខែកន្លងផុតទៅ ប៉ុន្តែទីតាំងដីដែលរងការំលោភពីសំណាក់អ្នកមានលុយ និងមានអំណាចមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេ មានផ្គើ់នមហាជនរងចាំមើលថា តើអភិបាលស្រុកស្ទឹងហាវ ហ៊ានប្រើវិធានការក្តៅចុះរុះរើ និងកាយអាចម៍ចេញពីក្នុងសមុទ្រដែរឬទេ?

លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ ក្រុមការងារ msj tv នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ បានព្យាយាមទំនាក់ទំនងតាមទូរសព្ទដើម្បីសុំការបកស្រាយជុំវិញចំណាតើការលើករណីបុគ្គលមានលុយ មានអំណាច និងមានឥទ្ធិពលចាក់ដី និងសាងសង់សំណង់ផ្សេងៗរំលោភចូលឆ្នេរសមុទ្រនៅឃុំទំនប់រលក ប៉ុន្តែទូរសព្ទហៅចូលជាច្រើនដងគ្មានអ្នកទទួល។

ចំណែក លោក អ៊ុង ឆៃលី អភិបាលរង ស្រុកស្ទឹងហាវ ទទួលបន្ទុកគ្រប់គ្រងឆ្នេរសមុទ្រ បានថ្លែងថា «ការងារហ្នឹងយើងនឹងធ្វើជាបន្តៗ ប៉ុន្តែការងាររវុលរហូត។ ឥឡូវដកឃ្លាអត់មានទេ ហើយដីហ្នឹងវាអត់រត់ទៅណាទេ! ក្លាចតែមានការសាងសង់ ឬធ្វើអ្វីបន្ថែមទៀត»។ លោកបន្ថែមថា តាមដឹងដូចជាគេវ៉ៃមួយជំហៀងហើយ ប៉ុន្តែពេលនេះយើងទុកឱ្យម្ចាស់រុះរើសិន បើមិនព្រមរុះរើយើងនឹងចុះធ្វើមិនខាន»។ 

សូមរំឭកថា កាលពីពេលកម្លងទៅថ្មីៗ បុគ្គលមានឥទ្ធិពលម្នាក់គុបគិតគ្នាជាមួយអាជ្ញាធរដែនដីរំលោភចាក់ដីចូលក្នុងឆ្នេរសមុទ្រ នៅខាងក្រោយសាលាឃុំទំនប់រលក ស្រុកស្ទឹងហាវ ហើយអាជ្ញាធពាក់ព័ន្ធគ្មាវិធានការទប់ស្កាត់ឡើយបណ្តែតបណ្តោយឱ្យសកម្មភាពចាក់ដីរហូតបានសម្រចជាស្ថារព។ ចំពោះបញ្ហានេះ លោក សេម វឌ្ឍនៈ មេឃុំទំនប់រលក ធ្លាប់បានបរិយាយថា «ចំពោះការចាក់ដី និងថ្មរំលោភយកឆ្នេរសមុទ្រ គឺគ្មានទេ ហើយទីតាំងនេះ ត្រូវបានចាក់ដីតាំងពីឆ្នាំ២០០៣ ជំនាន់អាណត្តិទី១មកម្លេះ ក្រោយមកដីត្រូវបានរសាត់ទៅ ដូច្នេះគេគ្រាន់តែចាក់ថ្មរៀបបំពេញដីចាស់របស់គេប៉ុណ្ណោះ»។  ពាក់ព័ន្ធករណីជនមានអំណាចហ៊ានរំលោភយកដីឆ្នេរសមុទ្រទាំងបំពាន និងមិនស្តាប់ការណែនាំរបស់អាជ្ញាធរស្រុកស្ទឹងហាវឱ្យរុះរើ និងកាយយកអាចម៍ដីចេញដោយខ្លូន ប៉ុន្តែមិនអនុវត្តតាមបែរជាផ្គើនដាក់អាជ្ញាធរបែបនេះ រងចាំមើលថាលោកចៅហ្វាយស្រុកហ៊ានប្រើធម៌ក្តៅដែរឬទេ៕