2024-04-04 05:04
43

រាជធានីភ្នំពេញ៖ នារីជាជនជាតិវៀតណាមម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេបានលោតពីលើអាគារជាន់ទី១០ បណ្តាលឲ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអធម៌ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១ និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែ              មេសា ឆ្នាំ ២០២៤ ស្ថិតអាគារ យីហោអីស្តលេនអឹផាតមិន ពីជាន់ទី១០ នៅតាមបណ្តោយផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពស្រ្តីខាងលើនេះមានឈ្មោះ ហ្វៀង អាយុ៣២ឆ្នាំ បច្ចុប្បន្ន     ស្នាក់នៅជាមួយមិត្តភក្ដិមានគ្នា៣នាក់ នៅបន្ទប់ជាន់ទី១០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុ គាត់ឃើញនារីរងគ្រោះ បានទម្លាក់ឥវ៉ាន់មួយចំនួនចេញពីមាត់បង្អួចនៃអាគារ ជាន់ទី១០ ធ្លាក់មកក្រោម ក្រោយមកស្រាប់តែឃើញ នារីរងគ្រោះលោតមកតាមក្រោយធ្លាក់មកក្រោមបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង                 តែម្តង។

បើតាមប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាមិត្ត បានឲ្យដឹងថានារីរងគ្រោះមានជំងឺប្រចាំកាយ និងមានសតិមិនសូវល្អទៀតផង ហើយនៅវេលាកើតហេតុស្រ្តីរងគ្រោះបានបិទទ្វារ និងប្រមូលឥវ៉ាន់មួយចំនួន ដាក់នៅក្នុងថង់ទម្លាក់តាមបង្អួចមកក្រោម និងលោតទម្លាក់ខ្លួនមកតាមក្រោយបណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង។                                                       បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានធ្វើកំណត់ហេតុប្រគល់សពជួនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។