2023-04-22 09:04
316

ភ្នំពេញ៖ អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារជា "ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)" និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន។

ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ  បានបញ្ជាក់ថា ការប្រារព្ធរៀបចំពិធីប្រគល់-ទទួលគោរមងារនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់ និងព្រះពុទ្ធសាសនា៕