2023-09-29 04:09
276

សាខា កក្រក ខេត្តកំពង់ធំ :  នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា  ឆ្នាំ២០៣ នេះ លោកស្រី ឡេង សុឃីម នាយិការងក្រុមប្រតិបត្តសាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ធំ រួមដំណើរដោយ មន្ត្រីក្រុមប្រតិបត្តិសាខា និងមន្ត្រីអនុសាខា  អ្នកស្ម័គ្រចិត្ត កក្រក បានចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពី វិធានការការពារគ្រោះទឹកជំនន់ និងអនាម័យទឹកស្អាត រួមជាមួយការការពារជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយទឹកជំនន់ ក្នុងភូមិអន្លុងស្លែង  ឃុំឈូក  ស្រុកប្រាសាទសំបូរ  ខេត្តកំំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួមសរុប៩៩ នាក់ ស្រីចំនួន៨៤ នាក់  ។

ក្នុងពេលជាមួយនេះផងដែរការចុះអប់រំផ្សព្វផ្សាយនេះ លោកស្រីនាយិការង  ក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់   ពិសេសកូនតូចសូមកុំលេងទឹកខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ ។

-សូមចូលរួមអនុវត្តន៍នូវវិធានការទាំង៣ ដំណាក់កាល មុនពេលគ្រោះមហន្តរាយ   ក្នុងពេលគ្រោះមហន្តរាយ និងក្រោយពេលគ្រោះមហន្តរាយ
-សូមយកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសុខភាព  និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យ " ហូបស្អាត ផឹកស្អាត រស់នៅស្អាត" អោយបានខ្ជាប់ខ្ជួន ក្នុងនេះ ត្រូវសម្រាកក្នុងមុងជាប្រចាំដើម្បីជៀសផុតពីជំងឺគ្រុនឈាម ។