2024-03-07 02:03
53

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក់ ford ranger មួយគ្រឿងក្នុងល្បឿនលឿនក៏បានរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួនពីរកង់ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការព្យាបាលកាលពីវេលាម៉ោង ២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៧  ខែមីណាឆ្នាំ២០២៤ ចំណុចក្បែរស្តុបបូកគោ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកford ranger ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BU-0985បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យរបាំងថ្មបាក់ចំនួនពីរកង់ចំណែកឯរថយន្តបង្កត្រូវបានដាច់កង់ខាងមយខចំហៀងខាងស្តាំខូចខាតស្ទើរទាំងស្រុង។សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ហើយពេលនោះដែរម្ចាស់រថយន្តបង្កក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបានប្រមូលតែម្ដង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌបឹងកេងកងចុះមកដល់ពិនិត្យជុំវិញទីតាំងរួចក៏ទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ចំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធាភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយជាមួយនឹងសាលាក្រុងនៅពេលក្រោយ៕