2023-10-18 04:10
371

(កែប)៖   នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣នេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ផ្លូវប្របមាត់សមុទ្រដែលមានប្រវែងជាង ១១គីឡូម៉ែត្រ តភ្ជាប់គ្នាចាប់ពីកំពុងផែកោះទន្សាយខេត្តកែប មកកាន់ឆ្នេរអង្កោលនិងបំបែកតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ១៣ - ៣២ កំពុងធ្វើការសាងសង់និងស្ថាបនា បើគិតមកទល់ពេលនេះសាងសង់បានសម្រេចជាលទ្ធផលប្រមាណជាង ៨០ ភាគរយហើយ។

ផ្លូវប្របមាត់សមុទ្រមួយខ្សែនេះដោយស្ថាបនាឡើង ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក។
នេះបើយោងតាមការលើកឡើងឲ្យដឹងពីសំណាក់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាននាពេលកន្លងទៅថ្មីៗនេះថ្ងៃជួបសំណេះសំណាលជាមួយមន្ត្រីកិច្ចសន្យា នៅសាលាខេត្កកែប។

ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តក៍បានបញ្ជាក់ឲ្យដឹងថា ផ្លូវប្របមាត់សមុទ្រនេះ នឹងប្រែក្លាយជាសសៃឈាមទេសចរណ៍មួយយ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោលទៅដល់ថ្ងៃអនាគត នឹងនាំឲ្យមានកំណើនទាក់ទាញភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្សាន្តទស្សនាខេត្តកែបកាន់តែច្រើនឡើង ហើយក៏អាចបញ្ជៀសការកករស្ទះ នៃភ្ញៀវទេសចរទៅលេងកម្សាន្តលម្ហែ នៅឆ្នេរកែបផងដែរ។

ទោះបីជាយ៉ាងណាឯកឧត្តមអភិបាលខេត្តកែបបានជំរុញឲ្យក្រុមហ៊ុនដែលកំពុងម៉ៅការសាងសង់ ធ្វើយ៉ាងណាពន្លឿនក្នុងការសាងសង់របស់ខ្លួន អាចឲ្យពលរដ្ឋប្រើប្រាស់ផ្លូវនេះបានស្រួលជាងមុន ជាពិសេសនោះ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ នឹងភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងកម្សាន្ត នាដើមខែធ្នូនៅចុងឆ្នាំ២០២៣ខាងមុខនេះ អ្វីដែលខេត្តកែបត្រូវធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣ នៅខេត្តកែបនាពេលខាងមុខផងដែ។

គួរបញ្ជាក់ដែរថា គម្រោងផ្លូវប្របមាត់នេះ គឺជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងនោះមានអនុគម្រោងចំនួន ២ទៀត រួមមានទីលានទុកដាក់សំរាមបានសម្ពោធរួចរាល់ និងផ្ទេរឱ្យរដ្ឋបាលខេត្តគ្របគ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងចាប់ផ្ដើមកំពង់ផែនៅលើកោះទន្សាយ។(សឹង រ៉ាត់)