2023-12-21 11:12
105

ភ្នំពេញ កម្លាំងជំនាញខណ្ឧប៉ុស្ដិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ក្រុម៥ ផ្លូវបេតុង ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ  នៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣ ។

  លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌប៉ុស្ដិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ឌួក ចាន់ថន ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិខែ្មរ មានទីលំនៅផ្ទះក្រុម៥ ផ្លូវបេតុង ភូមិទួលសងែ្ក សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ។  
                                 
   *សម្ភារៈដកហូតរួមមាន ៖
ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៨ កញ្ចប់ថង់តូច ។   
ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕