2024-02-05 08:02
68

ភ្នំពេញ៖ រថយន្តរបស់លោកឧកញ៉ា ភិរម្យ វិចិត្រដារា ដែលមហាជនស្គាល់ថា អ្នកជំនួញផ្នែកអចលនទ្រព្យ ត្រូវបានកម្លាំងជំនាញផ្នែកចរាចរណ៍ នៃស្នងការដ្ឋានខេត្តព្រះវិហារ ចាប់ធ្វើការផាក់ពិន័យអស់ ១៥ម៉ឺនរៀល ព្រោះតែល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយសារអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនកំណត់ដោយច្បាប់។
​​​   ករណីរថយន្តលោកឧកញ៉ា ភិរម្យ វិចិត្រដារា ត្រូវបានរងការផាកពិន័យនេះ បានកើតឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ តាមផ្លូវក្នុងភូមិសាស្ត្រខេត្តព្រះវិហារ មិនមែនជាករណីអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចនគរបាលឃាត់រថយន្តភ្លាម លោកឧកញ៉ាបានទាមទាមឱ្យនគរបាលចេញវិក័យបត្រពិន័យអន្តរកាតាមច្បាប់ ដោយមិនតវ៉ានោះទេ ហើយអ្វីដែលឈានដល់ផ្ទុះការជជែកគ្នារវាងលោកឧកញ៉ា ភិរម្យ វិចិត្រដារា ជាមួយសមត្ថកិច្ចអ្នកអនុវត្តច្បាប់ចរាចរណ៍នោះ ត្រង់ចំណុចរថយន្តរបស់លោកឧកញ៉ាមានបំពាក់ភ្លើងបំភ្លឺខាងមុខខុសលក្ខណៈបច្ចេកទេស ជាពិសេសខុសច្បាប់ចរាចណ៍ផ្លូវគោក ទើបមន្រ្តីនគរបាលណែនាំឱ្យដោះចេញ ប៉ុន្តែលោកឧកញ៉ថាលោកមិនចេះដោះទេ បើអាចជួយរកជាងឱ្យផង។
   ដោយសារជួបនូវហេតុការណ៍ប៉ូលិសចរាចរណ៍ចាប់ល្បឿនផាកពិន័យ និងតម្រូវឱ្យដោះភ្លើងបំភ្លឺដែលបំពាក់ខុសបច្ចេកទេសបែបនេះ លោកឧកញ៉ា ភិរម្យ វិចិត្រដារា ធ្វើការឡាយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា «ឧកញ៉ា ភិរម្យ វិចិត្រដារា» ដែលមានរយៈពេល ៧នាទី២១វិនាទី ដោយនិយាយថា ការចាប់លើសល្បឿនពិន័យតាមច្បាប់ ប៉ុន្តែរឿងអំពូលដែលបំពាក់ពីមុខរថយន្តនោះមិនបានបើកទេ ហើយរកចំណុចគ្រប់កំហុសទាំងអស់អញ្ចឹងតាមដំណើរទៅ។ លោកឧកញ៉ាសូមបងប្អូនអ្នកធ្វើដំណើរចូលរួមគោរពច្បាប់ចរាចរណ៍ព្រោះផ្លូវនេះច្បាប់កំណត់ឱ្យបើកបរត្រឹមល្បឿន ៦០km/h ប៉ុន្តែតៃកុងរបស់លោកបើកដូចកុងទ័រប្រហែងជាង ៧០km/h ឥឡូវត្រូវរកឃើញមានកំហុសបច្ចេកទេសបន្ថែមទៀត។
   តាមរយៈកាម៉ារ៉ាចាប់ល្បឿនរបស់មន្ត្រីផ្នែកនគរបាលចរាចរណ៍ដែលឈរជើងគោលដៅរឹតបន្តឹង និងត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកបានរថយន្តថា រថយន្តម៉ានធុនត្រា ពាក់ស្លាកលេខ ភ្នំពេញ 2AK-1699 បើកបរក្នុងល្បឿន ៨៤km/h ខណៈផ្លូវនេះតាមច្បាប់តម្រូវឱ្យរថយន្តបើកបរក្នុងល្បឿនត្រឹមតែ ៦០km/h ប៉ុណ្ណោះ។
   លុះរហូតព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានបង្ហោះនូវខ្លឹមសារមួយទៀតថា «ឧកញ៉ា ហួត ជា ឆាតមកខ្ញុំឱ្យលប់វីដអូ Live ហេតអ្វី? បើខ្ញុំព្រមខុសគ្រប់យ៉ាងហើយហ្នឹង Huot Chea ជួយប្រាប់ផងពីណាគេ?»។ ទោះបីជាយ៉ាងនេះក្តីគេមិនទាន់ឃើញលោកឧកញ៉ា ភិរម្យ វិចិត្រដារា មិនទាន់លប់វីដេអូនោះនៅឡើយទេ ខណៈមានអ្នកចូលមើលជិត ២លានដងឯណោះ៕