2023-09-29 01:09
191

ខេត្តកណ្តាល: នៅថ្ងៃព្រហស្បតិ៍១៤កើត ខែភទ្របទ  ឆ្នាំថោះ បញ្ចសក័ ព.ស ២៥៦៧ ត្រូវថ្ងៃទី២៨  ខែកញ្ញា  ឆ្នាំ២០២៣ មានករណីលង់ទឹកស្លាប់ ត្រង់ចំណុច ស្រះទឹកវត្តអង្គប្រាសាទមានជ័យ ស្ថិតនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា  ឆ្នាំ២០២៣។ 

នគរបាលបានអោយដឹងថា ជនរងគ្រោះ ១នាក់ប្រុស ឈ្មោះហ៊ាន សៅលី ភេទប្រុស  អាយុប្រហែល៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកាត់ដេរ ហ្គ្រេតហ្វេសិន ខេមបូឌា ឯក ផ្នែកអ៊ុត ទីលំនៅអត់ស្គាល់។

នៅវេលាម៉ោង១៧និង៣០នាទី តាមបទបញ្ជាលោកអធិការ ស្រុកអង្គស្នួល បានបញ្ជាឲ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះទៅនៅភូមិ ឃុំ  ស្រុក កើតហេតុខាងលើ ហើយកម្លាំងចុះមកដល់កន្លែងកើតហេតុ ដោយសហការជាមួយទាហ៊ានឆត្រ័យោង៩១១។

តាមការសួរបំភ្លឺសាក្សីចៅអធិការវត្តអង្គប្រាសាទមានជ័យ ឈ្មោះទឹម សំអុល ភេទប្រុស អាយុ៥១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរចៅអធិការវត្តអង្គប្រាសាទ មានជ័យ នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សព្វថ្ងៃរស់នៅវត្តអង្គប្រាសាទមានជ័យស្ថិតនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថាអាត្មានៅម៉ោង១៤និង៣០នាទីបានដឹកនាំព្រះសង្ឃចំនួន៤អង្គចេញពីកុដិដើម្បីទៅចងទងសាសនានិងដាំបង្គោលទងសាសនានៅតាមផ្លូវបេតុងខាងមុខវត្ត ខាងកើតស្រះទឹក ពេលដាំរួចរាល់ហើយនៅម៉ោង១៧និង០០នាទីអាត្មា ក៏និមន្តមកកុដិវិញ មុនព្រះសង្ឃអង្គផ្សេងៗ ពេលនិមន្តជិតមកដល់កញ្ចុះអង្គុយលេងក្បែរមាត់ស្រះទឹកក៏បាប្រទះឃើញជនរងគ្រោះម្នាក់នៅកណ្តាលស្រះទឹកស្រែកអោយជួយផង គ្រាន់តែស្រែកឲ្យជួយហើយជនរងគ្រោះក៏លិចទៅក្នុងទឹកស្រះបាត់ទៅ ពុំឃើញមានងើបវិញទេ ពេលនោះអាត្មាក៏ស្រែកហៅព្រះសង្ឃអង្គផ្សេងៗឲ្យមកជួយចុះស្រង់ជនរងគ្រោះ តែបានតែមកមើលគ្មាន់អ្នកណាហ៊ានចុះជួយស្រង់នោះទេ ព្រោះស្រះទឹកមានជំរៅជ្រៅ ហើយជនរងគ្រោះក៏មិនឃើញងើបមកវិញដែរក៏អាត្មារាយការណ៍ទៅប្រាប់អាជ្ញាធរនិងសមត្តកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំឆក់ឈើនាង ។

ដោយមានការសហការជាមួយទាហ៊ានឆត្រ័យោង៩១១ បានយកកម្លាំងនិងប្រដាប់មុជទឹកមកចុះរាវរកជនរងគ្រោះក៏រាវឃើញជនរងគ្រោះនៅម៉ោង២០និង១០នាទី។
នៅស្រះទឹកក្នុងវត្តប្រាសាទ មានជ័យ មានបណ្តោយ៩០ម៉ែត្រ និងទទឹង៥០ម៉ែត្រ ជម្រៅទឹក៨ម៉ែត្រ      នៅជុំវិញស្រះទឹកមានសាលាឆទានមួយ ដើមឈើ ។

ការពិនិត្យសាកសព សមត្តកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួលដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាលឃុំឆក់ឈើនាង លោកក្រុមប្រឹក្សាឃុំ  លោកគ្រូពេទ្យ មេភូមិ បានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា សពមានសភាពរឹង មានស្លៀកខោកាប៊យជើងវែង អាវដៃវែងក្រឡាការូស ខ្មៅ មានខ្សែរពាក់កាតពណ៌ក្រហម ពាក់ម៉ាស់ ឆែកប៉ៅខោខាងក្រោយនៅផ្នែកខាងស្តាំមានគ្រឿងញៀន២៤កញ្ចប់ទាំង ធំ តូច មានពពុះពណ៍សព្រឿងៗចេញតាមមាត់និងច្រមុះ  ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ។
តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកស្រះ។
សព បានប្រគល់ជូនអាជ្ញាធរឃុំឆក់ឈើនាងយកទៅរក្សាទុកដើម្បីចាត់ការតាមនិតិវិធី។