2023-10-18 04:10
361

កំពង់ធំ ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រកាស លោករស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំជំនួសលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា ទៅខេត្តកំពង់ស្ពឺ ។
ពិធីប្រកាសចូលកាន់មុខតំណងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អញ្ជើញចូលរួម ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្ត្រីគ្រប់លំដប់ថ្នាក់ជាច្រើនរូប។

លោក ស៊ិន វិរៈ ព្រះអារាជ្ញាបានលើកឡើងថា ពន្លឿនរកយុត្តិធម៌ឱ្យបានឆាប់រហ័ស ព្រមទាំងការលើកកម្ពស់សមត្ថភាពស្ថាប័ន យុត្តិធម៌ ក្នុងការផ្តល់សេវាកម្មយុត្តិធម៌ឱ្យកាន់តែប្រសើរឡើង និងកាត់ បន្ថយការចង្អៀតណែនក្នុងពន្ធនាគា ។ ក្នុងនោះស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចូលរួមយ៉ាងសកម្មដោយមោះមុត ដោយអស់ពីកម្លាំងកាយ កម្លាំងចិត្តទើបធ្វើ ឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទទួលបាន ការជោគជ័យក្នុងយុត្តិ នាការនេះ ហើយស្ថានប័នអយ្យការបានចំណាត់សំណុំរឿងបានដូចតទៅ មុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សំណុំរឿងព្រហ្មទណ្ឌសល់ចំនួន ២៩៩ រឿង ។ ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះមានសំណុំរឿងចូលថ្មីមាន ចំនួន ៣៧៤៣ រឿង ក្នុងចាត់ការរួចបានចំនួន ៣៨៤៥ រឿង ហើយរឿងសល់កំពុងចាត់ការ មានចំនួន ១៩៧រឿង ។ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំថ្មីបានថ្លែងថា ខិតខំ ដឹកនាំ និងសម្របសម្រួលការងាររបស់នគរបាលយុត្តិធម៌ សំដៅបង្ការ និងបង្ក្រាប បទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដើម្បីសម្រេចគោលដៅនេះ ទាមទារឱ្យមានការ ចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការទាំងអស់ និងគ្រប់វិស័យ ពោល គឺយុត្តិធម៌សង្គមមិនអាចពឹងផ្អែក តែលើស្ថាប័នតុលាការ ឬស្ថាប័នណាមួយតែឯងបានឡើយ។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កំណត់ទិសដៅនៃការកែទម្រង់ក្នុងវិស័យយុត្តិធម៌ដែលជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខនេះ គឺជុំវិញសសរស្ដម្ភ២ យើងហៅថាជាសសរស្តម្ភកំណែទម្រង់សសរទី១ ខិតខំកែនៅក្នុងប្រព័ន្ធតុលាការ ។ ឯដៃម្ខាងទៀតរៀបចំយន្តការថ្មីកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។ 

ឧបនាយករដ្ឋមន្ត្រី បានបន្តថា សសរស្ដម្ភទី២ សសទាំងពីរនេះត្រូវទៅព្រមពេលជាមួយគ្នាហើយជាអាទិភាពនៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ។  សសរស្ដម្ភទី ២ មកនិយាយមុនការ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការសម្រុះសម្រួលផ្សះផ្សា នាពេលកន្លងទៅនេះខ្ញុំបានបញ្ជាក់ជូនក្នុងវេទិកាមួយចំនួនឥឡូវនេះយើងកំពុងតែរៀបចំនូវសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើតការរៀបចំនិងកិច្ចដំណើរការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ 

ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា នាពេលខាងមុខ ឆាប់ឆាប់នេះ ព្រះរាជក្រឹត្យនេះនឹងបង្កើតឲ្យមានយន្តការថ្នាក់ជាតិមួយដើម្បីដឹកនាំទាំងខាងគោលនយោបាយ និងដឹកនាំក្នុងប្រតិបត្តិការទាក់ទងនឹងការសម្រុះសម្រួលដោះស្រាយវិវាទហើយនឹងបង្កើតឲ្យមានក្រុមសម្រុះសម្រួលដោះស្រាយវិវាទ ដោយសហការជាមួយ នឹងរដ្ឋបាលមូលដ្ឋាននៅទីនេះ៕