2023-10-17 12:10
443

ខេត្តប៉ៃលិន÷    តាមប្រភពពីមហាជនបានរៀបរាប់ប្រាប់សមត្តកិច្ចជំនាញនៃស្នងការខេត្តឱ្យដឹងថា÷កាលពីវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជិត ហ្ការ៉ាស់សាំង មាន មាន ភូមិប៉ាហុីជើង សង្កាត់ ក្រុងប៉ៃលិន ខេត្តប៉ៃលិនមានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់និងស្រាល ០៤នាក់ និងខូចខាតម៉ូតូកម្រិតមធ្យមចំនួន ២គ្រឿង។

សមត្តកិច្ចនគរបាលជំនាញនៃស្នងការខេត្តបានបន្តថា÷ជនរងគ្រោះបើកបរបុកគ្នានោះមានដូចខាងក្រោម÷ទី១/អ្នកបើកបររងគ្រោះឈ្មោះ ដារ៉ា ស្រីមុី ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-6799  ខូចខាតមធ្យម ទិសដៅពីត្បូងឆ្ពោះទៅជើង (រងរបួសធ្ងន់ជើងខាងស្ដាំ(បើកលឿន)។

ទី២/រួមដំណើរឈ្មោះ ម៉ៅ វ៉ាន្នី ភេទស្រី អាយុ ១៦ ភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ភូមិ ដីស ឃុំស្ទឹងត្រង់ ក្រុងសាលាក្រៅ (រងរបួសស្រាលជើងខសថ“_)។
ទី៣/អ្នកបើកបរបង្កឈ្មោះ ហៀង ហឿន ភេទប្រុស អាយុ 38 ភូមិទឹកផុស សង្កាត់ ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូទ្រីមសង់ ឆ្នាំ2013 ពាក់ផ្លាកលេខ ភ្នំពេញ 1BP-1475 រងកាខូចខាតមធ្យម (រងរបួសស្រាល )។

ទី៤/រួមដំណើរឈ្មោះ សៀម ចន្ថា ភេទស្រី អាយុ ៣៦ឆ្នាំ រងរបួសស្រាល រស់នៅភូមិទឹកផុស សង្កាត់/ក្រុង/ខេត្ត ប៉ៃលិន (រងរបួសស្រាល)។

សមត្តកិច្ចជំនាញបានបន្តទៀតថា÷
ករណីនេះគ្រោះថ្នាក់:ចរាចរណ៍មកពី
-កត្តា: មនុស្សបើកបរចេញពីផ្លូវតូចមិនខ្វះការប្រុងប្រយ័ត្តនិងមិនគោរពសិទ្ធគ្នាបណ្ដាលឱ្យបុកគ្នារងរបួសទាំងខាង ។
បច្ចុប្បន្ន  វត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការខេត្តយកមករក្សាទុក ដើម្បីដោះស្រាយតាមនិតិវិធី។ដោយ,ស សារឿន