2023-04-20 10:04
399

ស្វាយរៀង៖ គិតរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ អត្តសញ្ញាណឃាតករដែលសម្លាប់កាត់ក្បាលនារីជាបុគ្គលិកបម្រើការងារនៅកាស៊ីណូ DYNASTY គឺកំពុងគេចខ្លួនមកសំងំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ដែលសង្ស័យជាឃាតករដៃឆៅសម្លាប់កាត់.ក្បាលស្ត្រីជាបុគ្គលិកកាស៊ីណូ DYNASTY ក្រុងបាវិត កំពុងតែរត់គេចខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ចជំនាញ ហើយជនសង្ស័យអាចកំពុងសំងំលាក់ខ្លួនពួនអាត្មានក្នុងក្រុងភ្នំពេញ ។

សូមរំឭកថា ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ បង្កដោយឃាតករសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូ DYNASTY កាត់.ក្បាលចេញខ្លួនបោះក្នុងបន្ទប់ទឹក និងខ្លួនប្រាណនៅលើពូកទាំងអាក្រាតកាយ នៅក្នុងផ្ទះជួលមួយកន្លែង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

របាយការណ៍បឋមបានឲ្យដឹងថា សពនារីរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ-សង្កាត់កើតហេតុខាងលើ។ សភាពសាកសពត្រូវបានកាត់ក្បាលដាច់ចេញពីខ្លួនបោះចោលក្នុងបន្ទប់ទឹកមើលហើយគួរឲ្យសង្វែកបំផុត។

បច្ចុប្បន្ន សពក្រោយពីសមត្ថកិច្ចធ្វើកោសវិច្ច័យរួចរាល់ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមុខសញ្ញាជាឃាតករត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាបាន និងកំពុងតាមប្រមាញ់គ្រប់ច្រកផងដែរ៕