2024-01-07 04:01
88

នេះគឺជាការបញ្ជាក់ពីក្រុមឈ្មួញកណ្ដាលដែលប្រមូលទិញដំឡូងមីយកទៅលក់បន្តនូវប្រទេសវៀតណាម ក្នុងស្រុកកូនមុំខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៤។
    លោក សុខ ធារី ជាឈ្មួញកណ្ដាល មកពីខេត្តកំពង់ចាម ដែលប្រមូលទិញដំឡូងមីក្រៀមនៅលើកំណត់ផ្លូវជាតិលេខ ៧៨ ស្ថិតក្នុងភូមិបីឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរីបានប្រាប់ថា ឆ្នាំនេះតម្លៃដំឡូងមីដែលគាត់ប្រមូលទិញគឺមានតម្លៃខ្ពស់ជាងជាងឆ្នាំមុន ។លោកថា បើធៀបនឹងរយៈពេលដើមដៃដូចគ្នា តម្លៃដំឡូងមីក្រៀមគាត់ទិញត្រឹមតែ ៨០០រៀលចុះក្រោមប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ដោយឡែកឆ្នាំនេះគាត់បានទិញតម្លៃដំឡូងមីក្រៀមក្នុងរយៈពេលដូចគ្នាតម្លៃចាប់ពី ៨០០ រៀល ៨២០ រៀលរហូតដល់ ៨៣០ រៀលក្នុងមួយគីឡូក្រាម តាមគុណភាពនៃដំឡូង។ លោកថាដំឡូងមីក្រៀមឆ្នាំនេះមានតម្លៃក៏ដោយសាររយៈពេលនៃការប្រមូលផល ដំឡូងមីក្រៀមឆ្នាំនេះគឺមានអាកាសធាតុល្អមិនប៉ះពាល់ទឹកភ្លៀងធ្វើឲ្យដំឡូងមីទទួលបាននៃការសម្ងួតបានត្រឹមត្រូវល្អនិងយកទៅលក់ឯប្រទេសវៀតណាមបានតម្លៃអាចទទួលយកបាន។ 
     លោកក៏បានបន្ថែមទៀតថា ចំពោះតម្លៃចាប់ពី ៨០០ រៀលចុះក្រោមក្នុងមួយគីឡូក្រាមដែលប្រជាពលរដ្ឋលក់នោះគឺទៅតាមចំងាយផ្លូវឆ្ងាយនិងជិតពិបាកឬស្រណុកបើផ្លូវស្រណុកហើយជិតគឺលក់បានតម្លៃខ្ពស់ជាង ផ្លូវឆ្ងាយហើយពិបាក។ ហើយឆ្នាំនេះការលក់ដំឡូងមីក្រៀមពុំសូវមានប្រជាពលរដ្ឋគាត់កាប់ហាលលក់នោះទេ។ព្រោះដំឡូងមីស្រស់មានតម្លៃឡើងខ្ពស់ជាងឆ្នាំមុនដោយតម្លៃចាប់ពី ៤៥៥ រៀលឡើង។ គិតតាមដេសេនៃដំឡូង។
     ទាក់ទិននិងតម្លៃដំឡូងមីឆ្នាំនេះដែរលោកសែមរឿនប្រធានការិយាល័យក្សេតសាស្ត្រផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគីរីបានឲ្យដឹង  តាមប្រព័ន្ធ តេឡេក្រាមថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃដំឡូងមីមិនមានការថយចុះនោះទេគឺបានរក្សានូវតម្លៃបានទាំងក្រៀមទាំងស្រស់។        ដោយឡែកបើធៀបរយៈពេលនៃការប្រមូលផលដូចគ្នារវាងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ឃើញថាតម្លៃដំឡូងមីក្រៀម និង ស្រស់ខ្ពស់ជាងឆ្នាំ ២០២៣ បន្តិច។
លោកប្រធានការិយាល័យរូបនេះបានបន្ថែមទៀតថាសម្រាប់ខេត្តរតនគិរីមានផ្ទៃដីដាំដំឡូងមីចំនួន(១៨៣៧០ហិកតា   ) គ្រាប់ដណ្ដប់ទាំងប្រាំបួនក្រុងស្រុកទូទាំងខេត្ត  មកដល់ពេលនេះប្រជាពលរដ្ឋប្រមូលផលបានប្រមាណជា៥០%ហើយ។ ហើយខេត្តរតនគិរីក៏មានរោងចក្រម្សៅមីមួយយ៉ាងធំ។ដែលអាចប្រមូលទិញដំឡូងមីស្រស់ មកដល់ពេលនេះក្រុមហ៊ុនប្រមូលទិញបានដំឡូងស្រស់ចំនួន  (៧១ពាន់ ៣០០តោន) ។
លោកសែមរឿនបានបន្ថែមទៀតថា រោងចក្រដំឡូងមីនេះអាចផលិតម្សៅមីក្នុងមួយថ្ងៃរយៈពេល២៤ម៉ោងបានចំនួន(១០០០តោន )៕