2024-01-17 10:01
104

ភ្នំពេញ៖     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ០៦និង៣០នាទីយប់ថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៤ចំណុចជាប់ស្តុបផ្សារដើមគរ លើផ្លូវព្រះមុន្នីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

នារីជាជនបរទេសម្នាក់រួមដំណើរជាមួយនឹងកូនតូចម្នាក់ទៀតបានបើករថយន្តម៉ាក ហាយឡេនឌ័រ មួយគ្រឿងមិនប្រយ័ត្នក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតចំនួន៣កង់ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកhighlander ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AG-6451បើកបរដោយនារីជនបរទេសម្នាក់រួមដំណើរជាមួយនឹងកូនតូចម្នាក់ទៀតធ្វើដំណើរតាមបណ្ដាលផ្លូវព្រះមុន្នីរ៉េតក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យមខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាមានបញ្ហាមកពីរថយន្ត ឬមកពីអ្នកបើកបរនោះទេស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្ដាលឲ្យខូចខាតចំនួន៣កង់ហើយរថយន្តបង្កខូចខាតមួយកំណាត់មុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ហើយអ្នកបើកបរជានារីជនជាតិបរទេសខាងលើត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ ទួលស្វាយព្រៃទី២បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តដើម្បីមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្ត ខាងលើទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្កចូលខ្លួនធ្វើការដោះស្រាយជាមួយខាងជំនាញចរាចរណ៍នៅពេលក្រោយ៕