2024-01-26 05:01
63

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ដែលទើបសម្រាកកូនភ្លោះបានជាង ១ខែ ត្រូវរថយន្តកែច្នៃដឹកដីកិនស្លាប់កូន និងប្តីបន្ទាប់បើកបរម៉ូតូទាក់ដៃចង្កូតជាមួយសត្វគោដួលចូលក្រោមរថយន្ត តាមបណ្តោយផ្លូវលំ ភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៨និង៥៤នាទី នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ ។
    តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្ម សៃ បូរី អាយុ ៣៧ឆ្នាំ និងមានប្តីឈោះ ម៉ុយ ម៉ុល់ អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក បច្ចុប្បន្នមានកូន ចំនួន ០៤នាក់។ មុនពេលកើតហេតុ ស្រី្តរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម C-125 ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-64 31 ប៉ះជាមួយរថយន្តដឹកដីកែឆ្នៃ មានស្លាក់លេខ ភ្នំពេញ 3D-9883 បានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិចច្រាសទើសគ្នា លុះដល់ចំណុចកើតហេតុប៉ះដៃចង្កូតម៉ូតូជាមួយនឹងសត្វគោធ្វើឱ្យដួលម៉ូតូចូលរថយន្តកិនស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង ។
   ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះទៅដល់ និងធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរងចាំការដោះស្រាយតាមនិតិវិធី ។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕