2023-04-02 05:04
419

បន្ទាយមានជ័យ ៖ ​ភ្លើង​ប្រចណ្ឌ​បានធ្វើឱ្យបុរសជាប្តី​ក្លាយជា​ឃា​តករ​ចាក់​ស​ម្លា​ប់​ប្រពន្ធ ​រត់គេច​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​តាមប្រម៉ាញ់ចាប់ខ្លួន​បាន​ នៅ​វេលា​ម៉ោង​ ៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣ ស្ថិតនៅ​ភូមិ​៩៣ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ។

អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ប្រាប់​ថា  ជនសង្ស័យ​ដែល​ជា​ឃា​តក​រស​ម្លា​ប់​ប្រពន្ធ​មានឈ្មោះ ជា សា​រ៉ា​ន់ អាយុ​ ៣៥​ឆ្នាំ​ ជាកម្មករ​ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ា​ឡៃ​។

នគរបាលបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ឋស្រុក​ម៉ា​ឡៃ មាន​ករណី​ឃា​តក​ម្មចាក់​ស​ម្លា​ប់​ស្ត្រី​រង​គ្រោះ​ម្នាក់​បណ្តាល​ឱ្យជន​រង​គ្រោះ​ឈ្មោះ មើ​យ ពឿ​ង អាយុ​ ៣៨​ឆ្នាំ ក្រោយទទួលបានព័ត៌មាន កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ត្រី​រង​គ្រោះ​ដែល​ស្លា​ប់​ត្រូវ​បាន​ប្តី​ចាក់ និង​កាំបិត​ស​ចុង​ស្រួច ចំ​ប្រឡោះ​ដើមទ្រូងបណ្តាល​ស្លា​ប់​ភ្លាម​ៗ រួចជនសង្ស័យ​ដែល​ជា​ឃា​តករ​ត្រូវ​បាន​រត់គេច​ខ្លួន ប៉ុន្តែគេចមិនផុតកណ្តាប់ដៃនគរបាលឡើយ។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បាន​បញ្ជាក់​ថា ក្រោយ​ពី​មាន​ករណី​ឃា​ត​កម្ម​ប្តី​ចា​ក់ស​ម្លា​ប់​ប្រពន្ធ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​សង្ស័យ​ទាំង​យប់​ត្រូវ​បាន​បញ្ជូន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ដ្ឋាន។

តាម​ចម្លើយ​សារភាព​ បុរសជាឃាតករ បាននិយាយថា "ក្រោយ​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ហើយ​មក​ដល់​ផ្ទះ​កើតមានទំនាស់ពាក្យសម្តីឈ្លោះប្រកែក​គ្នាជាមួយ​ប្រពន្ធ​ ដោយសាររឿង​ភ្លើង​ប្រចណ្ឌ​ ទើប​ជ្រុលដៃ​ចា​ក់ស​ម្លា​ប់​ប្រពន្ធ ហើយ​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បានតែម្តង"។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ច​កំពុងធ្វើការសាកសួរ និងកសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​បន្ត​៕