2023-06-28 05:06
265

ខេត្តបាត់ដំបង​៖​ មុខសញ្ញាចោរលួចគោរបស់អ្នកភូមិ​ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ស្រុកថ្មគោល​ ចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបើយោង​តាមការបញ្ជាក់ពី​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី២៨​ ខែមិថុនា​ ឆ្នាំ​២០២៣។ 

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល​ បានឱ្យដឹងថា​​ កាលពីថ្ងៃទី២៧​ ខែមិថុនាម្សិលមិញ​នេះ​ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល​ បានទទួលព័ត៌​មានអំពីជនរងគ្រោះទាក់ទងនឹងករណីចោរកម្មលួចគោមួយក្បាលបានកើតឡើងនៅភូមិតាពូងត្បូងឃុំតាពូងស្រុកថ្មគោលខេត្តបាត់ដំបង ខណៈដែលសម​ត្ថកិច្ចទទួលព័ត៌មានពីមហាជន ថាមានមនុស្សកំពុងដឹកគោល មួយក្បាលដើររកអ្នកទិញក្នុមូលដ្ឋានស្រុកថ្មគោល។

បន្ទាប់ពី​ទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ទោ សេង លុច បានចេញប្រតិបត្តិការដោយធ្វើការឃាត់ខ្លួនជនសង័្សយជាមុខសញ្ញាលួចគោចំនួន ០១នាក់ ក្នុងមូល​ដ្ឋានឃុំតាពូង ស្រុកថ្មគោលដោយនាំមកកាន់អធិ​ការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ រួមទាំងសត្វគោមួយក្បាលផង។

នៅកន្លែងសមត្ថកិច្ចនគរបាលស្រុក ជនសង័្សយឈ្មោះ ប៊ូណា បូរី ភេទប្រុសអាយុប្រហែល​ ៣០ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចគោរបស់អ្នក ភូមិនាថ្ងៃខែឆ្នាំខាងលើនៅចំណុចប្រឡាយបឹងម៉ាំ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោ​ល ហើយដើរស្វែងរកអ្នកទិញ ដែលគោនេះគឺជារបស់ជនរងគ្រោះឈ្មោះ ហាច តាំង ភេទ ប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាង លើ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ ហើយរីឯសត្វគោសមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕