2023-10-04 02:10
206

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវទាំងព្រឹកនៅក្រុងប៉ោយប៉ែត ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៤០នាទីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅមុខសណ្ឋាគារ លី តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ថាៈមុនពេលកើតហេតុ គេមានរថយន្តម៉ាក ឡង់គ្រីសស័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ.2AZ-1789 បាន បើកពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន បានបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង ក្នុងហេតុការណ៍នោះគេឃើញមានជនជាតិចិនចុះពីលើរថយន្តមកមានចំនួន៤ទៅ៥នាក់តែមិនបណ្តាលអោយមានអ្នករងរបួសនោះទេ។

នគរបាលបញ្ជាក់ថា ករណីនេះបង្កឡើងដោយជនជាតិចិនមួយក្រុម បើកបរដោយស្រីជនជាតិចិនម្នាក់ ធ្វើអោយក្បាលនាគរនាំងពុះចែកទ្រូងផ្លូវបែកបាក់ និងរថយន្តខូចខាតផ្នែកមួយចំហៀងមុខ។  ក្រោយពីវាស់វែងសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអោយភាគីបង្ក មកទទួលយករថយន្តនិងទទួលខុសត្រូវថ្លៃខូចខាតក្បាលនាគពុះចែកទ្រូងផ្លូវ។ពលរដ្ឋបានលើកឡើងថា នៅចំណុចខាងលើនេះ មានករណីបុកញឹកញាប់សំណូមពរដល់អាជ្ញាធរ បន្តធ្វើរនាំងពុះចែកទ្រូងផ្លូវ នៅទីប្រជុំជនបន្ថែមទៀត និងដាក់ភ្លើងសញ្ញា បំភ្លឺអោយបានច្រើនចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងនិងឲ្យមានសោភណ័ភាពក្នុងក្រុងបានល្អផងដែរ៕