2023-10-18 04:10
282

ខេត្តបាត់ដំបង៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់បានចុះលេងទឹកជាមួយបងប្រុសនៅតំបន់ទឹកធ្លាក់ក្នុងសំឡូតបានលង់ទឹកស្លាប់រំលងមួយយប់ទើបរកសាកសពឃើញគាបជាប់ដើមឈើនៅបាតទឹក។
ករណីក្មេងលង់ទឹកស្លាប់នេះបានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចទឹកធ្លាក់សំឡូតចាស់ ក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

កុមារារងគ្រោះមានឈ្មោះអួន មេសា អាយុ៦ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ នៅរសៀលថ្ងៃកើតហេតុកុមាររងបានទៅងូតទឹកតំបន់ទឹកធ្លាក់ទីតាំងកើតហេតុខាងលើជាមួយបងប្រុសរបស់ខ្លួនម្នាក់ទៀត លុះកំពុងងូតលេងក៏ដើរដល់ចំណុចទឹកជ្រៅរួចហើយក៏លង់បាត់តែម្តងទោះប្រជាពលរដ្ឋជួយចុះរាជរកក៏មិនឃើញ លុះដល់ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ទើបរាវរកសាកសពឃើញគាបជាប់នឹងដើមឈើនៅបាតទឹក។

ក្រោយប្រទះឃើញនឹងបានស្រង់មកលើគោកសមត្ថកិច្ចជំនាញបានប្រគល់សាកសពកុមាររងគ្រោះឲ្យទៅឳពុកម្តាយដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី
៕ក្រោយពីស្រងសពកុមារដែលលង់ទឹក
មកដល់ផ្ទះ.យកមកធ្វើបុណ្យតាមប្រពៃណី,ក្នុងឱកាសនោះលោកអភិបាល
ក្រុងប៉ៃលិនដឹកនាំក្រុមការងារយកសម្ភារ:
ស្បៀងអាហារនិងថវិការជូនដល់ក្រុមគ្រូ
សារសពនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣។