2024-01-29 01:01
89

កំពង់ចាម : នៅក្នុងកិច្ចប្រជុំប្រកាសសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលភូមិភាគទី២ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុកចំការលើ  ខេត្តកំពង់ចាម  កាលពីរសៀលចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿនសមាជិកគណៈអចិ ន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានផ្តាំផ្ញេីដល់អង្គបោះឆ្នោតទាំងអស់ត្រូវថែរក្សាសុខភាពដេីម្បីទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឱ្យបាន           គ្រប់ៗគ្នានៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ។ 

នៅក្នុងឱកាសនោះដែរឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿនបានស្នើ ដល់អង្គបោះឆ្នោតទាំងអស់សូមបំពេញកាតព្វកិច្ចនិងការប្តេជ្ញាចិត្តខ្ពស់ដើម្បីរក្សាចំនួនអាសនៈពោលគឺត្រូវខិតខំប្រឹងប្រែងអូសទាញគៀងគរកម្លាំងបន្ថែមទៀតសម្រាប់ធានា ដល់ការបោះឆ្នោតទទួលបានជោគជ័យ ដើម្បីសម្រេចបាននូវសន្ទស្សន៍ ៨/៨ អាសនៈ នៅមណ្ឌលភូមិភាគទី២ (កំពង់ចាម-ត្បូងឃ្មុំ) គឺយើងត្រូវត្រៀមវត្តមាន ត្រៀម              ឯកសារ និងត្រូវផ្ទៀងផ្ទាត់ប្រតិទិនសម្រាប់បម្រើឱ្យការបោះឆ្នោតផងដែរ  ។ 
ជាមួយគ្នានោះ ដែឬ ឯកឧត្តម អ៊ុច បូរិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ                 កណ្តាល និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា  ក៏បានលើកទឹកចិត្តដល់អង្គបោះឆ្នោតទាំងអស់ឱ្យរួមគ្នាប្តេជ្ញាចិត្តដើម្បីដណ្ដើមយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥  ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ដើម្បី បន្តដឹកនាំប្រទេសជាតិ  ឱ្យកាន់តែរីកចម្រើនឡើងបន្ថែម ទៀត  ។ 

បេីតាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជន កម្ពុជា  ខេត្តកំពង់ចាម  បានឱ្យដឹងថា  សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងមណ្ឌលភូមិភាគទី២ (កំពង់ចាម-ត្បូងឃ្មុំ) មាន ៨ អាសនៈ មានអង្គបោះឆ្នោត ចំនួន ១,៣៧១រូប ក្នុងនោះមាន៖  អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចំនួន ១០រូប  និង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ចំនួន ៨រូប  ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ចាម  មាន ចំនួន ៨១៧រូប ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ចំនួន ៦១៦រូប គណបក្សភ្លើងទៀន ចំនួន ១៩៦រូប និងគណបក្សផ្សេងៗទៀត ចំនួន ៥រូប ។ដោយឡែក ក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តត្បូងឃ្មុំ  មាន ចំនួន ៥៣៦រូប ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ចំនួន ៤៣២រូប គណបក្សភ្